ព័ត៌មានជាតិ

អាសូរ! បុរសម្នាក់មានជំងឺសរសៃរប្រសាទ ដើរមិនចូលផ្ទះបែរជាឃើញលង់ទឹកស្លាប់

កណ្តាលៈ គួរឲ្យអាណិតណាស់ បុរសម្នាក់គាត់មានជំងឺសរសៃរប្រសាទប្រចាំកាយ ដើរមិនចូលផ្ទះ ទៅលង់ទឹកស្រែស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិទ្រា ឃុំរកាជន្លឹក​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សន នឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាមនុស្សមានជំងឺសសៃប្រសាទ មានទីលំនៅភូមិខ្ចោង ឃុំជីបា ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម(ស្លាប់) មានប្រពន្ធឈ្មោះ ឡូត ជឿន អាយុ៤៤ឆ្នាំ នៅនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានកូន១នាក់ស្រីអាយុ១១ឆ្នាំ។

នគរបាលបានបញ្ជាក់ថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ម៉ោង៨និង៣០នាទីឈ្មោះ កន សុខន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិជន្លឹង ឃុំរកាជន្លឹង​ ស្រុកខ្សាច់កណ្តាល បានមកមើលស្រូវរបស់ខ្លួនស្រាប់តែប្រទះឃើញសាកសពមនុស្សប្រុសដេកស្លាប់នៅស្រែរបស់ខ្លួនបែរក្បាលទៅទិសខាងជើង ពុំមានពាក់អាវ ស្លៀកខោត្រឹមជង្គង់ពណ៌ប្រផេះ សាកសពមានសភាពស្អុយរលួយ។លុះដល់ម៉ោង១០យប់ឈ្មោះ ឈឹម ហូ ភេទស្រី អាយុ៦៧ឆ្នាំ នៅភូមិខ្ចោង ឃុំ ជីបាល ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម បានបំភ្លឺថា៖ សាកសពនេះគឺឈ្មោះ សន នឿន ទៅយកប្រពន្ធឈ្មោះឡូត ជឿន នៅភូមិសន្លុង ឃុំសន្លុង
ស្រុកខ្សាច់កណ្តាល ហើយបានលែងលះគ្នារយៈពេល២ឆ្នាំមកហើយ ដោយមានជំជឺសសៃប្រសាទ ចេះតែដើរមិននៅផ្ទះហើយផឹកស្រាជាប្រចាំបានចេញពីផ្ទះបាត់រយៈពេល៦ថ្ងៃមកហើយ។ដល់ម៉ោង៩ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ក៏ទទួលបានដំណឹងថាមានមនុស្សស្លាប់នៅក្នុងស្រែភូមិទ្រា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ទើបស្គាស់ថាឈ្មោះ សន នឿន ជាកូនចុងរបស់ខ្លួន។

សមត្ថកិច្ចផ្នែកជំនាញពិនិត្យហេតុ សហការជាមួយក្រុមប្រឹក្សាឃុំគ្រូពេទ្យបានពិនិត្យឃើញថា ពុំមានស្លាកស្នាមអ្វីឡើយ គឺស្លាប់ដោយខ្យល់គរ និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់