ព័ត៌មានកីឡា

Real Madrid យល់ព្រមទិញ Mbappe ក្នុងតម្លៃកំណត់ត្រា ១២០លានផោន

ការប្រកួតប្រជែង​គ្នា ជាមួយនឹងក្រុម Paris Saint Germain ក្នុងការដណ្តើមយក Kylian Mbappe បានដល់ដំណាក់កាលចុងក្រោយហើយ បន្ទាប់ពីក្រុម Real Madrid យល់ព្រមទិញ ក្នុងតម្លៃ ១២០លានផោន ស្របពេលដែល Mbappe យល់ព្រមមក Real Madrid ផងដែរ។

បើតាមការចុះផ្សាយ របស់ The Sun បានឲ្យដឹងថា Real Madrid បានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ពីក្រុម AS Monaco ក្នុងតម្លៃ ១២០លានផោន។ ប្រសិនបើដំណើរការនេះ បន្តរលូនបែបនេះទៀត មិនយូរទេ ក្នុងរយៈពេល ២សប្តាហ៍ ទៀតប៉ុណ្ណោះ ក្រុមទាំង២ នឹងឈានដល់ការដោះដូរជាស្ថាពរហើយ។ គួរបញ្ជាក់ផងដែរថា Real Madrid នឹងធ្វើព្រមគ្នា កុនុងការដោះដូរកីឡាករ នា២សប្តាហ៍បន្ទាប់នេះ ពោល Real Madrid នឹងចុះកុងត្រាជាមួយ Mbappe និង ការលក់ Alvaro Morata ទៅឲ្យ Chelsea រួមទាំង Danilo ទៅក្រុម Manchester City ផងដែរ។ Mbappe ត្រូវបានក្រុម Real Madrid តាមប្រមាញ់ ជាយូរណាស់មកហើយ ក្រោយពេលកីឡាករវ័យ ១៨ឆ្នាំរូបនេះបង្ហាញខ្លួនយ៉ាងល្អ កាលពីរដូវកាលមុន។ ម្យ៉ាងវិញទៀត ក្រៅពី Real Madrid នៅមានក្រុម Arsenal, Barcelona និង Paris Saint Germain សុទ្ធសឹង តែចង់បានខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។

ដូច្នេះហើយ ក្រុម Real Madrid បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចុះកុងត្រា ជាមួយកីឡាករ Kylian Mbappe នៅក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លិប ១២០លានផោន នារយៈពេល ២សប្តាហ៍ ខាងមុខនេះ ខណះ Alvaro Morata និង Danilo ក៍ត្រូវចាកចេញពី Real Madrid ក្នុងពេលតែមួយផងដែរ។

មតិយោបល់