ព័ត៌មានកីឡា

Teerasil Dangda មានការចាប់អារម្មណ៍ពីក្រុម Kawasaki Frontale នៅ J1 League

ខ្សែប្រយុទ្ធ Teerasil Dangda របស់ក្រុម Muangthong United នឹងផ្លាស់ទៅកាន់ក្រុម Kawasaki Frontale នៃក្របខ័ណ្ឌ J1 League របស់ប្រទេសជប៉ុន នេះបើតាមសេចក្តីរាយការណ៍ដោយ Football Tribe Thailand ។

ក្រុម Kawasaki Frontale បានដាក់ទិសដៅនាំយក Teerasil ដែលជាកីឡាករថៃ។ បើសិនជា Teerasil ផ្លាស់ប្តូរទៅកាន់ Kawasaki គាត់នឹងក្លាយជាកីឡាករថៃទី៣ ដែលលេងនៅ J1 League របស់ជប៉ុនបន្ទាប់ពី Chanathip Songkrasin និង Consadole Sapporo ។

កាលពីថ្ងៃពុធ Teerasil រកបានមួយគ្រាប់ក្នុងជំនួប Muangthong United ទទួលជ័យជម្នះ ២-០ លើក្រុម Chiangrai United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Thailand League Cup ៕

មតិយោបល់