នេះគឺជារឿងដ៍អស្ចារ្យមួយ សម្រាប់ខ្សែប្រយុទ្ធវ័យក្មេង អ៊ុីតាលី Andre Belotti ដែលមានអ្នកគាំទ្រផ្កាប់មុខមួយរូប ជាកូនប្រុសរបស់ តារាបាល់ទាត់ដ៍ឆ្នើម Leonardo Bonucci ។
ខ្សែប្រយុទ្ធ Andre Beotti បើទោះបីជារដូវកាលនេះ មិនលេចធ្លោដូចរដូវកាលមុនក៍ដោយ តែកីឡាករអ៊ីតាលី រូបនេះ នៅតែជាទីចាប់អារម្មណ៍ របស់ក្លិបបាល់ទាត់ធំៗដដែល។ ក្នងនោះដែរ តាមការឲ្យដឹងរបស់ The Sun កីឡាករ Andre Belotti មានFan ផ្កាប់មុខម្នាក់ ដែលជាកូនប្រុសបង្កើតរបស់ខ្សែការពារដ៍ឆ្នើម Leonardo Bonucci ។ ជាក់ស្តែងណាស់ ក្រោយចប់ការប្រកួតដែលក្រុម Torino លេងបានត្រឹមស្មើ ០-០ ជាមួយ AC Milan នោះ Belotti បានដោះអាវរបស់គេ យកទៅឲ្យ កូនប្រុស Bonucci គឺកុមារ Lorenzo Bonucci ។
គួរបញ្ជាក់ផងដែរថា កុមារ Lorenzo ទើបតែមានអាយុ ៤ឆ្នាំប៉ុណ្ណោ ក៍ប៉ុន្តែ Lorenzo គឺជាអ្នកគាំទ្រក្លិប Torino ជាពិសេសនោះ គឺខ្សែប្រយុទ្ធ កំពុងមានប្រជាប្រិយភាព Andre Belotti ។ Lorenzo តែងតែមើលការប្រកួតរបស់ Torino ហើយគេមានក្តីស្រម៉ៃថា នឹងបានជួបផ្ទាល់ថតរូបជាមួយ Belotti ព្រមទាំងទទួលបានអំណោយ ពីកីឡាកររូបនេះផងដែរ។ យ៉ាងណាវិញ នោះ Lorenzo ទទួលបានជោគជ័យហើយ ព្រោះថាមិនត្រឹមតែ បានថតរូប ប៉ុណ្ណោះទេ កុមាររូបនេះ ថែមទាំងទទួកបានអាវពី Andre Belotti ផងដែ។
ដូច្នេះហើយ ខ្សែប្រយុទ្ធ Andre Belotti មិនត្រឹមតែទទួលបានការគាំទ្រ ពីអ្នកទស្សនាបាល់ទាត់ឡើយ សូម្បីតែកូនប្រុសរបស់ កីឡាករ Leonardo Bonucci ក៍ជាអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធអ៊ីតាលី រូបនេះដែរ។



មតិយោបល់