នេះគឺជារឿងដ៍ល្អ សម្រាប់ក្រុម Paris Saint Germain ដែលទទួលបានចំណូល បន្ថែមប្រចាំឆ្នាំ ពីក្រុមហ៊ុន Nike ក្រោយពីដៃគូទាំងសងខាង បានចុះហត្ថលេខា យល់ព្រមក្នុងការឧបត្ថម្ភដល់ក្លិបបាល់ទាត់បារាំងមួយនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Paris Unitd ក្នុងប្រទេសបារាំង បានឲ្យដឹងថា ក្រុមហ៊ុន Nike នឹងក្លាយជាអ្នកឧបត្ថម្ភ ដ៍ធំមួយរបស់ក្រុម Paris Saint Germain ជារៀងរាល់ឆ្នាំ ចាប់ពីពេលនេះតទៅ ។ ក្នុងនោះដែរ ក្រុម Paris Saint Germain នឹងទទួលបានប្រាក់ចំណូលបន្ថែម ពីក្រុមហ៊ុន Nike រហូតដល់ទៅ ៥៣លានផោន បន្ថែមពីប្រាក់ចំណូល ដែលក្លិបបាល់ទាត់ បារាំងមួយនេះ ទទួលបានជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ផងដែរថា ក្រុម Paris Saint Germain បានចាប់ផ្តើម មានការលេចធ្លោ តាំងពីការចូលមកកាន់ក្លិប របស់សេដ្ឋីអារ៉ាប់ ដែលបានធ្វើឲ្យក្លិបមួយនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង។
បន្ថែមលើនេះ កាលពីរដូវក្តៅកន្លងមក ក្រុម Paris Saint Germain បានធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញពិភពលោក តាមរយៈ ការចំណាយលុយយ៉ាងច្រើនមហាសាល ក្នុងការទិញយកខ្សែប្រយុទ្ធប្រេស៊ីល Neymar ពីក្រុម Barcelona ។ ម្យ៉ាងវិញទៀតនោះ ក្នុងរដូវកាលនេះ ក្រុមបារាំងមួយនេះ បានក្លាយជាក្រុមកំពូលមួយនៅតំបន់អឺរ៉ុប ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង រហូតអាចទាក់ទាញ ក្រុមហ៊ុន Nike មិនត្រឹមដាក់ឡូហ្គោលើអាវទេ ថែមទាំង យល់ព្រមផ្តល់ការឧបត្ថម្ភដល់ក្រុម Paris Saint Germain ផងដែរ។
ដូច្នេះហើយ ក្រុមបាល់ទាត់ Paris Saint Germain នឹងទទួលបានចំណូលបន្ថែម ពីការឧបត្ថម្ភ របស់ក្រុមហ៊ុន Nike រហូតដល់ទៅ ៥៣លានផោន ក្នុង១ឆ្នាំ។



មតិយោបល់