ព័ត៌មានកីឡា

Nguyen Duc Thang៖ ចង់ឲ្យ V.League មានគោលការណ៍ដូចក្របខ័ណ្ឌ Thai League

លោក Nguyen Duc Thang គ្រូបង្វឹកក្លិប Sai Gon FC បានជំរុញឱ្យគណៈគ្រប់គ្រងបាល់ទាត់វៀតណាមបង្កើន ចំនួនកីឡាករបរទេសសម្រាប់ក្របខ័ណ្ឌ V.League ក្នុងរដូវកាលខាងមុខនេះ។

បុរសជនជាតិវៀតណាម ថ្លែងថា៖ «ការរឹតបន្តឹងចំនួនកីឡាករបាល់ទាត់បរទេសដែលកំពុងលេងនៅក្នុងក្របខ័ណ្ឌ V.League គឺជាដំណោះស្រាយសមស្របមួយសម្រាប់ក្រុមជម្រើសជាតិ ខណៈដែលកីឡាករក្នុងស្រុកនឹងមានឱកាសច្រើនក្នុងការប្រកួតប្រជែង។ “ទោះជាយ៉ាងណាក៏ដោយគុណភាពនៃកីឡាករបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានថយចុះ។ ប្រសិនបើយើងកំណត់ គោលការណ៍កីឡាករបរទេសនោះគុណភាពនៃការប្រកួតនឹងកាន់តែអាក្រក់ទៅៗ ។ ដូច្នេះកីឡាករបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវជ្រើសរើសលេងក្នុងលីគដែលមានការប្រកួតប្រជែងច្រើនដូចជាថៃលីគ។”

សូមជំរាបជូនថា ក្រោមបទប្បញ្ញត្តិបច្ចុប្បន្នចំនួននៃកីឡាករបរទេសដែលត្រូវបានអនុញ្ញាត ដោយក្លឹបត្រូវបានកាត់បន្ថយចំនួន ២ នាក់និងកីឡាករបរទេសដែលមានសញ្ជាតិវៀតណាមម្នាក់ដែលចាប់ផ្តើមតាំងពីរដូវកាលឆ្នាំ ២០១៥ មក៕

មតិយោបល់