គ្រូបង្គោលក្រុមបា់ល់ទាត់ អគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី បាននិយាយថា កាលពីមុនយើងបានដាក់គោលដៅត្រឹមវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេច ហ៊ុន សែន តែពេលនេះយើងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(៤ក្រុម) សម្លឹងពានវិញម្តង។
បងប្រុសគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ប្រាក់ សុវណ្ណារ៉ា បានមានប្រសាសន៍ថា៖ «ជាការពិតណាស់កាលពីមុនក្រុមរបស់យើងបានកំណត់ផែនការណ៍យកត្រឹមវគ្គ ៨ក្រុម នៃពានរង្វាន់សម្តេច ហ៊ុន សែន តែពេលនេះ អគ្គិសនីកម្ពុជា បានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដូច្នេះគោលដៅគឺច្បាស់ជាចង់បានពាន ឫយ៉ាងហោចណាស់ក៏មានដំណែងត្រឹមលេខ៣ដែរ សម្រាប់លីគយើងសុំត្រឹមមានកៅអីបន្តប៉ុណ្ណោះ»។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែវិច្ចិកា នេះ អគ្គិសនីកម្ពុជា ត្រូវប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នាវេលាម៉ោង ៦ ល្ងាច នាកីឡដ្ឋានខេត្តស្វាយរៀង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន៕
មតិយោបល់