ក្រុមជម្រើសជាតិអាឡឺម៉ង់ ហាក់ដូចជាលេងមិនធ្លាក់ទម្រង់ឡើយរហូតមកទល់នឹងពេលនេះ ខណៈក្រុមឥន្ទ្រីដែកមួយនេះ បានកក់កៅអីដើម្បីទៅការពារតំណែងជើងឯក World Cup នៅរុស្ស៊ីឆ្នាំក្រោយនេះ។
អាឡឺម៉ង់ បានបន្តយកឈ្នះក្រុមអៀរឡង់ខាងជើង ក្នុងលទ្ធផល ៣-១ ដែលជាប្រកួតដើម្បីសម្រេចវាសនា របស់ក្រុមជើងខ្លាំងមួយនេះ ក្នុងការឡើងទៅកាន់វគ្គចែកពូល World Cup ។ តាមពិតទៅអាឡឺម៉ង់ មិនចាំបាច់ឈ្នះ ក៍បានដែរ ពួកគេអាចលេងត្រឹមស្មើក៍ឡើងដែរ តែក្រុមដ៍មានឥទ្ធិពលមួយនេះ ត្រូវការឈ្នះយ៉ាងចាំបាច់ ក្នុងការបង្ហាញឲ្យឃើញថា ៩ប្រកួតកន្លងមក អាឡឺម៉ង់ឈ្នះទាំងអស់ មិនស្គាល់ពាក្យថាស្មើ និងចាញ់ឡើយ។
សម្រាប់ ១ប្រកួតចុងក្រោយនេះទៀត អាឡឺម៉ង់ ត្រូវបើកទ្វារផ្ទះទទួលក្រុម អាហ្សាបៃហ្សង់ ដែលជាការប្រកួតបិទគូទចុងក្រោយ ខណៈអាឡឺម៉ង់លេងក្នុងលក្ខណះជិះសេះលែងដៃចោល ព្រោះថាឈ្នះចាញ់ គឺលែងសំខាន់សម្រាប់ពួកគេឡើយ។ ក៍ប៉ុន្តែ ការប្រកួតនេះទំនងជាអាឡឺម៉ង់ មិនបន្ធូរដៃងាយៗ ឡើយ ព្រោះថា ក្រុមឥន្ទ្រីដែកអឺរ៉ុបមួយនេះ ចង់ឈ្នះការប្រកួតទាំង ១០ប្រកួតតែម្តង។
ដូច្នេះហើយ អាឡឺម៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការឡើង ទៅកាន់វគ្គចែកពូល FIFA World Cup នៅរុស្ស៊ីឆ្នាំក្រោយ ដើម្បីត្រៀមការពារជើងឯកវាស់របស់ពួកគេផងដែរ។
មតិយោបល់