ភ្នំពេញៈ បុរសម្នាក់បានបិទទ្វារួចវាយប្រពន្ធបណ្តាលឲ្យប៉ោងមុខមាត់ ខណៈប្រពន្ធបានដណ្តើមយកទូរសព្ទមកនិយាយបន្តស្របពេលដែលប្តីកំពុងនិយាយជាស្រីផ្សេង ផ្អើលដល់ប្រជាពលរដ្ឋជិតខាង រាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់ជួល មួយកន្លែងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ មាននារីម្នាក់ខលមកលេខទូរសព្ទប្តី ពេលនោះគាត់បាននិយាយថា គេខលមកម្តេចមិនលើក។ពេលនោះបុរសជាប្តីបានតបថា មិនលើកទេមីមួយ(ស្រី)ហ្នឹងស៊ាំណាស់ ទើបប្រពន្ធតប បើបងមិនលើកទុកឲ្យខ្ញុំជាអ្នកលើក ព្រោះម្នាក់ហ្នឹងធ្លាប់ជេរខ្ញុំម្តងរួចមកហើយ។ ភ្លាមៗនោះរួបគាត់ក៏បានយកទូរសព្ទនិយាយតែត្រូវបានបុរសជាប្តីចាប់យកមកវិញរួចវាយមកលើរូបគាត់តែម្តងបណ្តាលឲ្យប៉ោងមុខមាត់ បង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាម និងហៅបុរសជាប្តីទៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីធ្វើកាអប់រំនិងធ្វើកិច្ចសន្យារួចហើយក៏បានឲ្យត្រឡប់ទៅផ្ទះវិញ៕
https://youtu.be/1MfccRQa2tQ
មតិយោបល់