ព័ត៌មានកីឡា

ក្លិប Police Tero ខ្ចីដៃអ្នកចាំទី Nont Muangngam របស់ Chiangrai United

អ្នកចាំទី Nont Muangngam បានចូលរួមជាមួយក្រុម Police Tero ដែលជាកីឡាកររបស់ Chiangrai United ក្នុងលក្ខខ័ណ្ឌខ្ចីជើង ១ ឆ្នាំនៅរដូវកាលក្រោយ។

យោងតាមសេចក្តីរាយការណ៍ដោយ Thairath ថា ក្រុមប្រឹក្សា Chiangrai បានឲ្យអ្នកចាំទីវ័យ ២០ ឆ្នាំរូបនេះ ទៅចូលរួមជាមួយក្រុម Police Tero ដើម្បីជួយគាត់អភិវឌ្ឍជាមួយនឹងការលេងជាទៀងទាត់។ អ្នកចាំទី Nont គឺជាកីឡាករថៃតែម្នាក់គត់ក្នុងការចូលរួមក្នុងយុទ្ធនាការកីឡាស៊ីហ្គេមជារៀងរាល់ប្រកួត ដើម្បីជួយអោយក្រុមជម្រើសជាតិទទួលជើងឯក ហើយក្នុងចំណោម ៧ ប្រកួត រក្សាបាន clean sheets (មិនឲ្យរបូតគ្រាប់បាល់) ចំនួន ៦លើក។

Nont Muangngam ត្រូវបានបណ្តុះបណ្តាលដោយក្រុម Nancy Academy នៅប្រទេសបារាំង នឹងបានចូលរួមប្រកួតប្រជែងឲ្យជម្រើសជាតិបារាំងអាយុក្រោម ១៧ ឆ្នាំ មុនពេលវិលត្រឡប់មកតំណាងប្រទេសថៃវិញ។ នៅឆ្នាំ ២០១៦ ក៏បានមកចូលរួមជាមួយក្រុម Chiangrai United តែត្រូវបានឲ្យក្រុម Nakhon Pathom នៃក្របខ័ណ្ឌ Division 1 ខ្ចីក្នុងរដូវកាលឆ្នាំ ២០១៦៕

មតិយោបល់