ព័ត៌មានកីឡា

U-23 វៀតណាម យកឈ្នះ U-23 កាតា ឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFC U-23 Championship 2018

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម ២៣ឆ្នាំ បានយកឈ្នះ ក្រុមបាល់ទាត់ជម្រើសជាតិកាតា អាយុក្រោម ២៣ឆ្នាំ ដោយទាត់បាល់ ១១ម៉ែត្រ កាត់សេចក្តី ៤ទល់៣ ក្រោយប្រកួត៩០នាទី នឹងថែមម៉ោង ១៥នាទី ២ដង លទ្ធផល ២ទល់២ មុននេះបន្តិច ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC U-23 Championship 2018។

២គ្រាប់ របស់ U-23 កាតា រកបានដោយការទាត់បាល់ ១១ម៉ែត្រ ពីសំណាក់កីឡាករ Afif នៅនាទី ៣៩ នឹងមួយគ្រាប់ទៀតរកបានដោយកីឡាករ Almoez Ali នៅនាទី៨៧ ខណៈដែលកីឡាករ Hai គឺជាវិរៈបុរសរបស់ U-23 វៀតណាម ដែលរកបាន ២គ្រាប់ម្នាក់ឯង ពោលក្នុងនាទី ៦៩​ នឹង ៨៨។ ហើយការប្រកួតឈានដល់ថែម ១៥នាទី ២ដង លទ្ធផលនៅតែ ២ទល់២ ទើបទាត់បាល់ ១១ម៉ែត្រ កាត់សេចក្តី ដោយ U-23 វៀតណាម បានយកឈ្នះ U-23 កាតា ៤ទល់៣។

សូមជម្រាបជូនថា U-23 វៀតណាម បានឡើងទៅអង្គុយកៅអីវគ្គផ្តាច់ព្រ័ត្រ AFC U-23 Championship 2018 ដោយរង់ចាំក្រុម U-23 អ៊ូសបេគីស្ថាន ប្រកួតជាមួយ U-23 កូរ៉េខាងត្បូង ម៉ោង ៦ៈ៣០ នាទីបន្តិចទៀតនេះ ស្វែងរកអ្នកឈ្នះឡើងទៅជួប ក្រុមផ្កាយមាស៕

មតិយោបល់