ព័ត៌មានកីឡា

Ronaldo ​កំពុង​តែ​និយាយ​ពី​រឿង​ការ​ចាកចេញ​ពី Real Madrid ​ប៉ុន្តែ…

Cristiano Ronaldo ​កំពុង​តែ​ត្រូវ​បាន​មិត្ត​រួម​ក្រុម Joao Mario ​ទាក់ទង​បញ្ចុះបញ្ចូល​ឱ្យ​ទៅ​លេង​នៅ​ក្លឹប Inter Milan ​របស់​អ៊ីតាលី ​ក្រោម​ការ​គ្រប់គ្រង​ថ្មី​របស់​មហាសេដ្ឋី​ចិន។

Inter Milan ​ក្រោយ​ពី​ត្រូវ​បាន​អ្នក​មាន​នៅ​ចិន​ទិញ​យក​មក ​កំពុង​តែ​ប្រមូល​យក​កីឡាករ​ល្អ​ៗ​ត្រលប់​ទៅ​លេង​នៅ​អ៊ីតាលី​វិញ​ហើយ ​ដោយ​មាន​កុងត្រា​និង​តម្លៃ​ពលកម្ម​គ្រាន់​បើ​ដែរ។ យ៉ាងណាមិញ អ្វី​ដែល​កាន់​តែ​ភ្ញាក់ផ្អើល​ថែម​ទៀត​នោះ​គឺ​កីឡាករ​ម្នាក់​របស់​ក្រុម​នេះ Mario ​កំពុង​តែ​ព្យាយាម​ទាក់ទង Ronaldo ​ឱ្យ​ទៅ​លេង​ជាមួយ​គេ​ថែម​ទៀត​ផង។

កីឡាករ​ជម្រើស​ជាតិ​របស់​ព័រទុយហ្គាល់​រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​គាត់​មក​លេង​នៅ Inter Milan ​ជាមួយ​ខ្ញុំ ​ហើយ​វា​ជា​រឿង​ពិបាក​បន្តិច។ គាត់​មិន​ត្រឹម​តែ​ជា​កីឡាករ​មិត្ត​រួម​ក្រុម​នោះ​ទេ គាត់​ជា​មនុស្ស​ល្អ ​ហើយ​កើត​មក​ជា​អ្នក​ដឹក​នាំ។ គាត់​ជា​មនុស្ស​ខ្វាយខ្វល់​ជាមួយ​អ្នក​គ្រប់​គ្នា”។

យ៉ាងណាមិញ ​ចំពោះ​រឿង​ផ្លាស់​ចេញ​ពី Real Madrid ​នេះ​ដែរ ​Ronaldo ​បង្ហើប​ថា​វា​ពិបាក​ណាស់​សម្រាប់​ការ​ឆ្លើយ​ចាកចេញ​ពី​អេស្ប៉ាញ ព្រោះ​រូបគេ​បាន​ចាត់ទុក​ទី​នេះ​ជា​ផ្ទះ​របស់​ខ្លួន​ទៅ​ហើយ ​ខណៈ​ដែល​កុងត្រា​ក៏​នៅ​សល់​ច្រើន​ទៀត៕

មតិយោបល់