ថ្វីបើអ្នកចាំទី Devid De Gea មិនបានទាត់បញ្ចូលទីលើក្រុម កាំភ្លើងធំ Arsenal ក៍ដោយតែអ្នកចាំទីអេស្ប៉ាញ បានដើរួអង្គយ៉ាងសំខាន់ក្នុងការជួយឲ្យក្រុមបីសាចក្រហម ឈ្នះការប្រកួតយប់មិញនេះ។
ជាក់ស្តែងណាស់ ក្រុមបីសាចក្រហម Manchester United បានទៅធ្វើស៊ីក្រុមកាំភ្លើងធំ Arsenal ក្នុង កីឡារដ្ឋាន Emirates ក្នុងលទ្ធផល ៣-១ ខណៈ៣គ្រាប់របស់ Man Utd រកបានដោយ Antonio Valencia នៅនាទីទី៤ និង Jesse Lingard ២គ្រាប់ នៅនាទីទី ១១ និង ៦៣ ចំណែកក្រុមកាំភ្លើងធំ Arsenal វិញ បាញ់ចេញតែ១គ្រាប់ប៉ុណ្ណោះ ដោយការស៊ុតរបស់កីឡាករ Alexandre Lacazette នៅនាទីទី៤៩។ យ៉ាងណាវិញ បើយើងក្រឡេកមកមើលការប្រកួតនេះ យើងសង្កេតឃើញថា អ្នកចាំទីរបស់ក្រុមបីសាចក្រហម Manchester United កីឡាករ Devid De Gea ធ្វើបានយ៉ាងល្អ ដោយអាចសង្រ្គោះបាល់បានច្រើនលើក ច្រើនសារពីការស៊ុតរបស់ក្រុមកាំភ្លើងធំ Arsenal ។
តាមរយៈការសម្រុក និងការស៊ុតមិនប្រណី របស់ Arsenal រួមទាំង Paul Pogba ទទួលបានកាតក្រហម នៅនាទីទី៧៣នោះ មិនសមណា Araenal រកបានត្រឹម១គ្រាប់ឡើយ ព្រោះថា ពួកគេស៊ុតចំគោលដៅច្រើន និងសុទ្ធសឹងជាបាល់គ្រោះថ្នាក់ផងដែរ។ ក៍ប៉ុន្ត Devid De Gea មិនឲ្យធ្លាយគ្រាប់បាល់ច្រើនឡើយ ដោព្យាយាមសង្រ្គោះ យ៉ាងអស់ពូសមត្ថភាពរបស់រូបគេ។ គួរបញ្ជាក់ផងដែរថា De Gea បានសង្រ្គោះបាល់ចំគោលដៅរហូតដល់ទៅ១៣ លើកសុទ្ធសឹងជាគ្រាប់បាល់ដែលពោរពេញទៅដោយ គ្រោះថ្នាក់។
ដូច្នេះហើយ តាមរយៈការសង្រ្គោះបាល់យ៉ាងល្អបែបនេះ ទើបធ្វើឲ្យបីសាចក្រហម Manchester United អាចដណ្តើមយកបាន ៣ពិន្ទុពីក្នុងដីក្រុមកាំភ្លើងធំ Arsenal បាន។
តោះ! មកទស្សនាសកម្មភាព សង្រ្គោះបាល់យ៉ាងល្អ របស់ Devid De Gea ក្នុងជំនួបជាមួយ Arsenal យប់មិញនេះ ទាំងអស់គ្នា៖
https://www.youtube.com/watch?v=PztRqTB21m8
មតិយោបល់