ខ្សែប្រយុទ្ធល្បឿនលឿន អង់គ្លេស Raheem Sterling មិនទាន់ ត្រូវបានក្រុម Manchester City បន្តកុងត្រាថ្មី ដល់កីឡាកររូបនេះឡើយ ដោយត្រូវរង់ចាំរហូតដល់ ការប្រកួត World Cup នៅរុស្ស៊ីចប់សិន។
បើតាមការឲ្យដឹងរបស់ Daily Mirror បានឲ្យដឹងថា លោក Pep Guadiola មិនទាន់សម្រេចបន្តកុងត្រាថ្មី ជាមួយខ្សែប្រយុទ្ធ Raheem Sterling ឡើយ បើទោះបីជាប៉ុន្មានថ្ងៃមុននេះ Man City បានបង្ហើបពីកុងត្រាថ្មី ជាមួយកីឡាកររូបនេះក៍ដោយ។ ការមិនទាន់បន្តកុងត្រាថ្មីនេះដែរ ដោយសារតែលោក Pep Guadiola ចង់មើលពីសមត្ថភាពរបស់ Sterling ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ ថ្វីបើអង់គ្លេសមិនទាន់កំណត់ឈ្មោះ កីឡាករ ២៣រូបដែលត្រូវទៅលេងក៍ដោយ តែលោក Pep ជឿជាក់ថា Sterling ប្រាកដជាមានឈ្មោះក្នុងនោះដែរ។ ម្យ៉ាងវិញទៀតនោះ លោក Pep គិតថា Sterling នៅមានកុងត្រានៅឡើយ មិនទាន់ផុតនៅឡើយទេ ដោយរង់ចាំដល់ពេលនោះ ក៍មិនទាន់យឺតពេលដែរ។
យ៉ាងណាវិញ តាមការមើលឃើញពី អ្នកតាមដានបាល់ទាត់ ទាំងអស់ បានយល់ប្លែកពីហ្នឹងបន្តិចថា ការពន្យាពេលបន្តកុងត្រានេះ ដោយសារតែ Man City ចង់ឲ្យ Raheem Sterling ខិតខំបន្ថែម នៅព្រឹត្តិការណ៍ World Cup ខាងមុខនេះ ទាំងជម្រើសជាតិ និងការទាក់ទាញពីក្រុម ក្នុងការក្សាទុកកីឡាករអង់គ្លេសរូបនេះ ព្រោះថា Man City សម្លឹងឃើញកីឡាករថ្មីខ្លះ ដែលអាចប៉ៈពាល់ដល់កីឡាករចាស់មួយចំនួន ប្រសិនបើមិនប្រឹងប្រែងទេនោះ។ ដូច្នេះហើយ Raheem Sterling នឹងត្រូវពន្យាពេល បន្តកុងត្រាថ្មី ជាមួយក្រុម Manchester City រហូតដល់ចប់ព្រឹត្តិការណ៍ World Cup សិន។




មតិយោបល់