ព័ត៌មានកីឡា

Zlatan ថាប្រកួតបន្ទាប់ Man Utd នឹងកាន់តែខ្លាំងឡើងៗ

ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាននិយាយថាក្លឹប Manchester United ក្រោមការដឹកនាំរបស់លោក Jose Mourinho នឹងកាន់តែខ្លាំងឡើងៗ រហូត ទាល់តែដល់ចំណុចកំពូលមួយ។

កីឡាករសញ្ជាតិស៊ុយអែត ដែលស៊ុតបាន២គ្រាប់ជួយក្រុមបិសាចក្រហមឈ្នះ Southampton ២-០កាលពីយប់មិញនេះ បានចេញមកបង្ហាញចំណាប់អារម្មណ៍ថាខ្លួនពិបាករកគ្រាប់បាល់បន្តិចពេលលេងនៅអង់គ្លេស មិនដូចនៅបារាំងនោះទេ។ តែទោះជាយ៉ាងនេះក្ដី ក្រោមការដឹកនាំរបស់លោក Mourinho ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះជឿជាក់ថាក្រុម Man Utd នឹងកាន់តែខ្លាំងឡើងៗ។

37684DD300000578-3749830-image-m-52_1471648086913

“យើងនឹងកាន់តែល្អទៅៗ ខ្លាំងឡើងៗ។ ២ប្រកួត ៣គ្រាប់កន្លងមកនេះ ខ្ញុំសប្បាយចិត្តនឹងវាណាស់។ វាជាប្រកួតក្នុងដីដំបូងគេ ហើយយើងទទួលបានលទ្ធផលល្អ ហើយវាក៏ជាការចាប់ផ្ដើមល្អផងដែរ។ យើងនឹងយកជ័យជម្នះនេះ ដើម្បីជាគោលដៅឈានទៅមុខបន្តទៀត”។ សម្ដី Zlatan ។

 

37681C3F00000578-3749830-image-a-32_1471646866522

37689FB100000578-3749830-image-a-50_1471647987071

មតិយោបល់