ព័ត៌មានកីឡា

អ៊ាកឡង់ខាងជើងបានកៅអីទៅវគ្គ១៦ក្រុម ទោះចាញ់អាឡឺម៉ង់យប់មិញ

​អាឡឺម៉ង់ៈ ថ្វីបើក្រុមបានចាញ់ក្រុមជម្រើសជាតិអាឡឺម៉ង់១ទល់និង០ កាលពីយប់មិញក្តី ប៉ុន្តែអ៊ាកឡង់ខាងជើងបានកៅអីមួយទៅវគ្គ១៦ក្រុមដែរ ក្នុងនាមជាក្រុមលេខ៣ល្អ។

ខ្សែប្រយុទ្ធ Mario Gomez បានស៊ុតឲ្យក្រុមឥន្ទ្រីយ៍ដែកនាំមុខនៅនាទីទី៣០ និងរក្សាលទ្ធផលរហូតចប់ការប្រកួត។ បញ្ចប់វគ្គវិលជុំពូល C អាឡឺម៉ង់ និង ប៉ូឡូញ បានទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ ប៉ុន្តែអ៊ាកឡង់ខាងជើងត្រូវបានជ្រើសរើសទៅវគ្គចាញ់ធ្លាក់នោះដែរ ដោយជាក្រុមលេខ៣ល្អក្នុងពូល។ ចំណែកស្លូវ៉ាគី ដែលនៅពូល B ក៏ឡើងដូចគ្នានេះដែរ។

លទ្ធផលគូផ្សេងតាមពូលយប់មិញ៖
-ពូល C: អ៊ុយក្រែន ១-០ ប៉ូឡូញ
-ពូល D: ក្រូអាត ២-១ អេស្ប៉ាញ
-ពូល D: ឆេក ០-២ ទួរគី

មតិយោបល់