ព័ត៌មានកីឡា

Mohrinho សម្រេចចិត្តលក់ De Gea ដូរយកខ្សែការពារពី Real Madrid វិញ

លោក Jose Mourinho ក្រោយពីប្រកួតចាញ់ក្រុមតោខៀវ Chelsea រួចមក គ្រូបង្វឹកក្រុមបីសាចក្រហម Manchester United រូបនេះ បានបង្ហើបពីការលក់អ្នកចាំទីអេស្ប៉ាញ Devid De Gea ឲ្យក្រុមអធិរាជស Real Madrid ។

បើតាមការចុះផ្សាយរបស់ Don Balon បានឲ្យដឹងថា​ លោក Jose Mourinho នឹងមិនរារាំ Devid De Gea ទៀតហើយ លោកនឹងលក់អ្នកចាំទីរូបនេះឲ្យក្រុម Real Madrid នៅខែមករាខាងមុខនេះ។ តាមរយៈប្រភពខាងលើ​ដដែលបានឲ្យដឹងថា ការលក់​ De Gea នេះ លោក Mourinho មិនត្រូវការលុយឡើយ គឺលោកចង់បានខ្សែការពារកណ្តាលវ័យក្មេងបារាំង Raphael Varane ពីក្រុម Real Madrid មកវិញប៉ុណ្ណោះ។ ជាការពិតណាស់ លោក Mourinho ថ្វីបើមាន Eric Bailly ជាកំពែងរឹងមាំមួយ នៅតំបន់ការពារក្តី តែមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះថា បីសាចក្រហមនៅខ្វះខ្សែការពារដ៍រឹងមាំ​ នៅតំបន់កណ្តាលម្នាក់ទៀត ខណៈលោកជឿជាក់ថា Raphael Varane គឺជាកីឡាករដែលលោកត្រូវការយកមកបំពេញ កន្លែងខ្វះខាតនោះ។

លោក Mourinho ពិតជាសោកស្តាយចំពោះលទ្ធផលនាពេលកន្លងមក ជាពិសេសនោះគឺការណែនាំ​ របស់ Ryan Gigge ដែលឲ្យ​លោកទិញយក Raphael Varane ពី Real Madrid តាំងពីរដូវក្តៅកន្លងមក ព្រោះអតីតកីឡាករដ៍ឆ្នើម របស់បីសាចក្រហម​ Manchester United រូបនេះជឿជាក់ថា Varane នឹងក្លាយជា Rio Ferdinand ថ្មីរបស់ Man Utd ។ យ៉ាងណាវិញ លោក Jose Mourinho បានសម្រេចចិត្តហើយថា លោកនឹងលក់ អ្នកចាំទី Devid De Gea ឲ្យក្រុម Real Madrid ដើម្បីដូរ​យកមកវិញនូវខ្សែការពារ Raphael Varane ត្រឡប់មកវិញ ដោយសង្ឃឹមថា Real Madrid ច្បាស់ជាយល់ព្រម ចំពោះលក្ខខ័ណ្ឌនេះ ដោយសារតែក្រុម​អធិរាជស មួយនេះ ចិញ្ចឹមចិត្តចង់បាន De Gea យូរណាស់មកហើយ។

ម្យ៉ាងវិញទៀតនោះ Real Madrid នៅមានខ្សែការពារល្អៗជាច្រើន ដែលមិនភ័យខ្លាចក្រោយបាត់បង់ Varane មួយឡើយ ចំណែក Man Utd វិញ នៅមាន Sergio Romero ដែលជាអ្នកចាំយ៉ាងល្អ មួយរូបរួមទាំងគ្រោងទិញអ្នកចាំទី របស់ Leicester City មកបន្ថែមផងដែរ។

មតិយោបល់