សៀមរាបៈ សង្ឃចំនួន២អង្គ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប រួមនិងមានការអនុញ្ញាតពីព្រះអនុគុណក្រុងសៀមរាប ព្រះវិន័យសង្ឃក្រុងធម្មការការក្រុង បានធ្វើចុះធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈដែលបានធ្វើខុសនូវវិន័យសង្ឃ ស្នាក់នៅបន្ទប់ជួល និមន្តបិណ្ឌបាតខុសច្បាប់ ព្រមទាំងមានសារធាតុញៀនក្នុងខ្លួនទៀតផង។
សង្ឃទាំង២អង្គនេះ ទី១មានឈ្មោះ វិន សំណាង អាយុ២៧ឆ្នាំ និងទី២ឈ្មោះ អឿន អ៊ត់ ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវបានចាប់ផ្សឹក និងបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ដទឹកនោម រកឃើញសង្ឃឈ្មោះ វិន សំណាង មានសារធាតុញៀនផងដែរ ហើយបច្ចុប្បន្នកំពុងចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់