សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសកាលពីថ្ងៃពុធ ថាក្រុម Lao Toyota FC មិនមានសិទិ្ធចូលរួមក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ AFC Cup ឆ្នាំ ២០១៨ ឡើយ ដោយសារតែមានសើបឃើញ មានការកំណត់លទ្ធផលទុកជាមុន។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ AFC បាននិយាយថាក្លិបរបស់ប្រទេសឡាវ បានជាប់ពាក់ព័ន្ធក្នុងការកំនត់លទ្ធផលទុកជាមុន ក្នុងកំឡុងពេលរដូវកាលបាល់ទាត់ AFC Cup ឆ្នាំ ២០១៥ និង ២០១៦ ។
អង្គភាពគ្រប់គ្រងបាល់ទាត់នៅអាស៊ីបាននិយាយថា៖ “កិច្ចប្រជុំកាលពីម្សិលមិញស្ថាប័នត្រួតពិនិត្យការចូលរួមរបស់ AFC បានប្រកាសថាក្លិបបាល់ទាត់ Lao Toyota FC មិនមានសិទ្ធិចូលរួមក្នុងការប្រកួត AFC Cup ឆ្នាំ ២០១៨ ឡើយ” ។
“ECB បានរកឃើញថាក្លិបនេះត្រូវបានចូលរួមដោយផ្ទាល់ និង ដោយប្រយោលនៅក្នុងសកម្មភាពក្នុងគោលបំណងរៀបចំលើលទ្ធផលនៃការប្រកួតនៅក្នុងរដូវកាល AFC Cup ឆ្នាំ ២០១៥ និង ២០១៦” ។
កាលពីដើមឆ្នាំនេះ AFC បានដាក់បម្រាមលើកីឡាករនិងមន្ត្រីចំនួន ២២ នាក់ដែលមានមកពីប្រទេសឡាវ និង ប្រទេសកម្ពុជា សម្រាប់ការកំណត់លទ្ធផលនៃការប្រកួតទុកជាមុន៕
មតិយោបល់