បន្ទាប់ពីលេចធ្លាយព័ត៌មានកន្លងមកនេះថា ខ្សែប្រយុទ្ធស្បែកខ្មៅអង់គ្លេស Danny Welbeck ចង់ចាកចេញពីក្រុមកាំភ្លើងធំ Arsenal នោះ លោក Arsene Wenger បានចេញមុខមកបដិសេធ ទាក់ទងនឹងបញ្ហានេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal នឹងមិនលក់ចេញខ្សែប្រយុទ្ធអង់គ្លេស Danny Welbeck នៅទីផ្សាររដូវរំហើយនេះឡើយ។ ក្នុងនោះដែរ លោក Arsene Wenger បានឲ្យដឹងថា Welbeck នៅតែជាកីឡាកររបស់ពួកគេ មិនអាចចាកចេញឡើយ ព្រោះថាក្លិបត្រូវការរូបគេជាចាំបាច់។ តាមរយៈសម្តីរបស់លោក Wenger នេះដែរ ចង់បង្ហាញឲ្យដឹងថា លោកចង់រក្សាទុក Welbeck បន្ទាប់ពីការលក់ Alexis Sanchez ឲ្យ Man Utd រួចមក ក្លិបនៅមិនទាន់មានខ្សែប្រយុទ្ធចំណូលថ្មីនៅឡើយទេ ដែលចាំបាច់បំផុតត្រូវតែរក្សាទុក Welbeck ។
ថ្វីបើក្លិប Arsenal កំពុងតែទាក់ទងក្រុម Dortmund ក្នុងការទិញយក Aubameyang ក៍ដោយ តែលោក Wenger នៅតែមិនលក់ Danny Welbeck ដដែល ក្នុងខែមករានេះ ខណៈរដូវក្តៅក្រោយទើបជាទីផ្សាររបស់ Welback នេះបើតាមសម្តីដែលលោក Arsrne Wenger បាននិយាយ ដែលដកស្រង់ចេញពី Daily Mail ។




មតិយោបល់