ខ្សែប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah បានស៊ុតបន្ថែម១គ្រាប់ទៀត ក្នុងការបន្តនាំមុខគ្រាប់បាល់លើខ្សែប្រយុទ្ធម្ចាស់ស្បែកជើងមាស ២រដូវកាលជាប់គ្នា Harry Kane ។
គិតត្រឹមការប្រកួតយប់មិញនេះ Mohamed Salah ស៊ុតបាន ១៤គ្រាប់ហើយ សម្រាប់ក្របខ័ណ្ឌ Premier League រដូវកាលថ្មីនេះ។ ជាក់ស្តែងណាស់ ១៤គ្រាប់របស់ Salah កំពុងតែនាំមុខលើខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane ដែលស៊ុតបានត្រឹម ១២គ្រាប់ប៉ុណ្ណោះ គិតត្រឹម ១៧ប្រកួតដូចគ្នា។ គួរបញ្ជាក់ផងដែរថា Mohamed Salah ទើបតែផ្លាស់ពីក្រុម Roma មកកាន់ក្រុហង្សក្រហម Liverpool កាលពីរដូវក្តៅកន្លងមកប៉ុណ្ណោះ ក៍ប៉ុន្តែ កីឡាករអេហ្ស៊ីបរូបនេះ តែងតែស៊ុតបញ្ចូលទីសឹងគ្រប់ការប្រកួតឲ្យ Liverpool ដែលនេះ បង្ហាញឲ្យឃើញថា Salah គឺជាកីឡាករដែលពោរពេញទៅដោយសមត្ថភាពយ៉ាងល្អមួយរូប។ យ៉ាងណាវិញនោះ បើតាមការវិភាគពីតម្លៃខ្លួន ដែល Liverpool ផ្ទេរ Salah ពី Roma មកនោះ ហាក់ដូចជាមិនសមនឹងសមត្ថភាពរបស់រូបគេឡើយ ខណៈតម្លៃជាង៣០លានផោន តែពេលមកលេងឲ្យក្លិបវិញ សឹងល្អជាងកីឡាករដែលមានតម្លៃមហាសាលទៅទៀត។
ដូច្នេះហើយ ខ្សែប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah កំពុងតែនាំមុខ គ្រាប់បាល់លើអតីតម្ចាស់ស្បែកជើងមាស ២ឆ្នាំជាប់ៗគ្នា ដោយស៊ុតបាន ១៤គ្រាប់ ក្នុងការប្រកួត ១៧លើកនៅ Premier League រដូវកាលនេះ។
https://www.youtube.com/watch?v=EE8XKseUlto
មតិយោបល់