កែវ សុខសិលា ប្រធានក្រុម U19 កម្ពុជាបានបង្ហើបថាមូលហេតុចម្បង២បណ្តាលឲ្យក្រុមខ្លួនបរាជ័យក្រោមថ្វីជើងមីយ៉ាម៉ាគឺ កំហុសអាជ្ញាកណ្តាល និង កម្ពុជា មិនហ៊ានប្រជែងបាល់និងដៃគូ។
ថ្លែងក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Post News សមាជិកភ្នំពេញក្រោនរួូបនេះលើកឡើងថា អាជ្ញាកណ្តាលហាក់មើលពុំឃើញពីការបង្កកំហុសរបស់កីឡាមីយ៉ាន់ម៉ា ក្នុងតំបន់គ្រោះថ្នាក់ ដែលគួរតែបានបាល់ពីន័យពេណាល់ទី ប៉ុន្តែបែរជាមិនបាន ហើយចាប់តែកំហុសកម្ពុជាច្រើនជាង។ ម្យ៉ាងវិញទៀត មីយ៉ាន់ម៉ា ម្សិលមិញ ពិតជាលេងកាច ដែលសមាជិកម្នាក់ៗរបស់គេ ស្លាយបាល់ និង បុកយកតែមួយឈ្នះ រហូតកម្ពុជាលេងសូវហ៊ានចូលដណ្តើមបាល់ និងបណ្តោយរហូតរបុតដល់ទៅ៣គ្រាប់។
នេះជាបរាជ័យលើកទី៣ហើយរបស់ក្រុមកម្ពុជា បន្ទាប់ពីចាញ់អូស្រ្តាលី និងថៃ ខណៈសល់មួយប្រកួតបង្រ្គប់កិច្ចតទល់និង ឥណ្ឌូនេស៊ី នៅថ្ងៃស្អែកនេះនៅទីលានសាលាបាល់ទាត់ជាតិវៀតណាមដដែល។
ក្នុងតារាងចំណាត់ថ្នាក់បច្ចុប្បន្ន កម្ពុជា កំពុងឈរលេខ៤ មាន៣ពិន្ទុ លើតែឡាវួយគត់ដែលមានតែ១ពិន្ទុ។ ចំណែកថៃ បានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិក្រោយ៤ប្រកួតដំបូងឈ្នះទាំង៤ មាន១២ពិន្ទុ និងអូស្ត្រាលី ដែលកំពុងកាន់៩ពិន្ទុ តាមពីក្រោយ។
មតិយោបល់