ព័ត៌មានកីឡា

រកឃើញកីឡាករ ២រូប ចុងក្រោយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ TV5 Knock Out Series K-Cement

នៅក្នុងការប្រកួតប្រដាល់គុនខ្មែរជម្រុះ ៨នាក់ ដើម្បីយក ៤នាក់ ពេលនេះបានរកឃើញកីឡាករ ២រូប ចុងក្រោយដោយ ង៉ែត្រ រដ្ឋា នឹង សៅ វណ្ណា ឈ្នះដូចគ្នាឡើងទៅវគ្គវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ TV5 Knock Out Series K-Cement ក្នុងសប្តាហ៍ទី១៤ កាលពីថ្ងៃទី១៦ ធ្នូ នៅសង្វៀនប៉ុស្ដិ៍លេខ៥ ព្រែកកំពិស។

មុននឹងបានឡើងមកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កីឡាករ ង៉ែត្រ រដ្ឋា ស្ទើតែបាត់បង់ឱកាសទៅហើយ ដោយដៃគូប្រកួតកីឡាករ ផន ប៊ុនម៉ៅ បានវាយជាច្រើនដៃមកលើរូបគេ ប៉ុន្តែអ្នកប្រដាល់នៅរាជធានីភ្នំពេញនេះ បានទាត់មួយជើងចំដៃ អ្នកប្រដាល់មកពីខេត្តតាកែវ គ្រេចដៃត្រូវបោះបង់ការប្រកួត ត្រឹមទឹកទី១។ ចំណែកឯមួយគូទៀត សៅ វណ្ណា ធ្វើបានយ៉ាងល្អដោយវាយចំផ្ទៃមុខម្ចាស់ជើងឯករដូវកាលមុន ពុយ វណ្ណៈ ធ្វើឲ្យចៅក្រមទាំង ៥រូប ផ្តល់ពិន្ទុជាឯកច្ឆ័ន្ទ។

ដូច្នេះហើយ បេក្ខភាពដែលត្រូវឡើងទៅវគ្គវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមាន អ៊ុំ វណ្ណេត, គឹម វាសនា, ង៉ែត្រ រដ្ឋា នឹង សៅ វណ្ណា ហើយអ្នកទាំងបួនត្រូវតទល់គ្នា ដើម្បីបានទៅដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមទឹកប្រាក់ ៤ ពាន់ដុល្លា៕

សៅ វណ្ណា(ក្រហម) នឹង ពុយ វណ្ណៈ(ខៀវ) ង៉ែត្រ រដ្ឋា(វៀវ) នឹង ផន ប៊ុនម៉ៅ(ក្រហម)

មតិយោបល់