ព័ត៌មានកីឡា

Oscar៖ ខ្ញុំស្ថិតនៅក្នុងកម្រិតមួយខុសពីកីឡាករចិន

តារាឆ្នើមសញ្ជាតិប្រេសុីល Oscar បានអះអាងខ្លួនហើយកីឡាករបរទេសក្នុងក្របខ័ណ្ឌ Chinese Super League (CSL) គឺស្ថិតក្នុងកម្រិតមួយផ្សេងគ្នាចំពោះកីឡាករជនជាតិចិន។

អតីតខ្សែបម្រើក្លិបតោខៀវ Chelsea រូបនេះ បានចូលរួមជាមួយក្លិបនី CSL កាលពីខែធ្នូឆ្នាំមុន ក្នុងតម្លៃផ្ទេរចំនួន ៦០ លានផោន។ ការមកដល់របស់គាត់ជាមួយនឹងតារាផ្សេងទៀតដូចជា Hulk, Carlos Tevez, Ezequiel Lavezzi និង Axel Witsel បានបង្កើនកេរ្តិ៍ឈ្មោះបាល់ទាត់ចិនសម្រាប់ការចំណាយលុយដ៏ច្រើន។

ទោះបីជាយ៉ាងណាក៏ដោយមតិមួយចំនួនបាននិយាយថាការផ្លាស់ប្តូររបស់ពួកគេគ្រាន់តែផ្តោតទៅលើការរកប្រាក់បានច្រើនជាងការជួយដល់ការអភិវឌ្ឍបាល់ទាត់ចិនប៉ុន្តែ Oscar បានប្តេជ្ញាថានឹងបង្ហាញថាវាខុសអ្វីដែលអ្នកផ្សេងបានគិត។ នេះបើតាមការដកស្រង់សម្តីដោយ Metro បានលើកឡើងថា៖ «កីឡាករជនជាតិចិនគឺល្អណាស់ប៉ុន្តែកីឡាករបរទេសនៅទីនេះដូចជារូបខ្ញុំ Hulk និង Elkeson នៅក្នុងក្រុមរបស់យើងគឺស្ថិតនៅកម្រិតមួយផ្សេងទៀត»។

កីឡាករអន្តរជាតិប្រេស៊ីលវ័យ ២៦ ឆ្នាំរូបនេះ មានទំនុកចិត្តជួយ Shanghai SIPG ទទួលបានពានរង្វាន់ AFC Champions League ។ ខណៈដែលពួកគេនឹងជួបជាមួយក្រុម Urawa Reds របស់ J.League ក្នុងការប្រកួតជើងទី ១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឯកីឡដ្ឋាន Saitama នាថ្ងៃទី២៧ ខែកញ្ញា វេលាម៉ោង ៧ យប់នេះ៕

មតិយោបល់