ព័ត៌មានកីឡា

Man Utd ត្រៀម៣០លានផោន នាំយកអតីតកីឡាកររបស់ខ្លួនដែលលក់ចេញ ៦លានផោន មកវិញ

ក្រុមបីសាចក្រហម Manchester United មានគម្រោងនាំយកអតីត ខ្សែការពាររបស់ពួកគេត្រឡប់មកវិញ នៅខែមករាខាងមុខនេះ ដើម្បីមកបំពេញតំបន់ការពារ​ដែល​កំពុងត្រូវការយ៉ាងចាំបាច់ នៅក្នុងពេលនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Jose Mourinho បានត្រៀមនាំយក​ខ្សែការពារ Jonny Evans ពីក្រុម West Brom ត្រឡប់មកវិញ។ ការនាំយកកីឡាករវ័យ ២៩ឆ្នាំ មកវិញនេះ មិនមែនមាន័យថា បីសាចក្រហម មិនមានខ្សែការពារគ្រប់គ្រាន់ឡើយ ក៍ប៉ុន្តែ ខ្សែការពារមួយចំនួន លេងមិនទាន់ស៊ីចង្វាក់គ្នា ដូចជា Lindelof មិនទាន់ស៊ាំនឹង Premier League ខណៈ Marcus Rojo ទើបជាពីរបួស ខណៈកីឡាករមួយចំនួនទៀត មានបញ្ហារបួស។ យ៉ាងណាវិញ បើតាមការឲ្យដឹងពីប្រភពខាងលើនេះ Jonny Evans នឹងត្រូវទៅជំនួសតំណែងរបស់ ខ្សែការពារ Eric Bailly ដែលកំពុងតែមានបញ្ហារបួស មិនទាន់ជានៅឡើយនោះ។ ម្យ៉ាងវិញទៀត ក្រុមបីសាចក្រហម Manchester United នឹងទិញយក​ខ្សែការពាររូបនេះ ត្រឡប់មកវិញ នៅខែមករាខាងមុខនេះ នៅពេលដែលទីផ្សរដោះដូរកីឡាករ ចាប់ផ្តើមបើកនោះ។

គួរបញ្ជាក់ផងដែរថា ក្រុមបីសាចក្រហម Manchester United បានលក់ខ្សែការពារ Jonny Evans ឲ្យក្រុម West Brom កាលពី២ឆ្នាំមុន ក្នុងតម្លៃ៦លានផោន ខណៈក្រុមបីសាចក្រហម នឹងទិញយក Evans មកវិញ ក្នុងតម្លៃ ៣០លានផោន នៅខែមករាខាងមុខនេះ។ យ៉ាងណាវិញ ក្រុម Man Utd នឹងត្រូវជួបគូប្រជែងដ៍ធំគឺ Arsenal និង Manchester City ដែលចង់បានខ្សែការពាររូបនេះផងដែរ។ ដូច្នេះហើយ ក្រុមបីសាចក្រហម នឹងទិញយកខ្សែការពារ ដែលជាអតីតកីឡាកររបស់ខ្លួន Jonny Evans ត្រឡប់មកកាន់ Old Trafford វិញ នៅខែមករានេះ។

មតិយោបល់