ព័ត៌មានកីឡា

រសៀលនេះ កីឡាករប្រដាល់ខ្មែរ ៣រូប និងប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០១៧ ដើម្បីឆ្ពោះទៅដណ្ដើមមេដាយមាស

អ្នកប្រដាល់គុនខ្មែរដែលចេញទៅប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៧ នៅប្រទេសម៉ាឡេស៊ី មានដូចជា ឃឹម ឌីម៉ា, មឿន សុខហ៊ុច និងម៉ឺន សុភា និងត្រូវប្រកួតរសៀលនេះ ដើម្បីឆ្ពោះទៅដណ្ដើមមេដាយមាស(កីឡាករប្រដាល់ខ្មែរទៅចូលរួមមានចំនួន៥នាក់)។

នាគ​ខ្មៅ​ ឃីម ឌីម៉ា vs កីឡាករ​ម៉ាឡេស៊ី​ (ម៉ោង​១​នៅ​កម្ពុជា គូ​ទី៩)
អ្នក​លេង​កណ្តាប់​ដៃ​ ម៉ឺន សុភា​ vs ឥណ្ឌូណេស៊ី (ម៉ោង​២​នៅ​កម្ពុជា​គូទី​១៥)
អ្នក​លេង​រន្ទះ​ជើង​ មឿន សុខហ៊ុខ​ vs កីឡាករ​ថៃ (ម៉ោង​២​កន្លះ​នៅ​កម្ពុជា​គូទី​១៣)
នេះជាការប្រកួតផ្នែកប្រដាល់សេរី ដើម្បីដណ្តើមមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៧។

សូមបញ្ជាក់ថា សម្រាប់អ្នកលេងគុនខ្មែរពីររូប វ៉ាន់ វឿន និង ឡៅ ចិត្រា បានកក់ មេដាយសំរិទ្ធ រួចជាស្រាច់ក្រោយឈ្នះដៃគូប្រកួត នឹងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី ២៨ សីហា ៕

មតិយោបល់