តារាឆ្នើមរបស់ក្រុមមីយ៉ាន់ម៉ា Kyaw Ko Ko បានចាកចេញពីក្លិប Yangon United ដើម្បីទៅចូលរួមក្នុងក្លិប Chiangrai United នៃលីគកំពូលរបស់ថៃ(Thai League T1)។
ក្លិប Yangon United កាលពីថ្ងៃច័ន្ទបានលើកឡើងថា កិច្ចព្រមព្រៀងក្នុងការឲ្យកីឡាករវ័យ ២៥ឆ្នាំ ខ្ចីជើងទៅ Chiangrai United គឺរួចរាល់ហើយ។ ខណៈដែលលោក U Pye Phyo Tay Za ប្រធានក្លិប Yangon United បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ថា៖ “វាគឺជាការរំពឹងទុកដ៏ល្អមួយដែលក្លិបបរទេសចាប់អារម្មណ៍នឹងកីឡាករមីយ៉ាន់ម៉ា ហើយវាគឺជាគុណប្រយោជន៍នៃកីឡាករនិងក្លិបរបស់យើង” ។ ខ្ញុំបានលើកទឹកចិត្តគាត់ឱ្យធ្វើឱ្យបានល្អបំផុតនៅក្លិបថ្មីរបស់គាត់ ខណៈពេលដែលគាត់កំពុងលើកកម្ពស់នៃក្រុម Yangon United និងមីយ៉ាន់ម៉ា ហើយខ្ញុំសង្ឃឹមថាគាត់នឹងអាចលេងបានល្អនៅក្នុងក្លិបថ្មីរបស់គាត់ “។
កីឡាករ Kyaw Ko Ko ដែលរកបាន ១៣ គ្រាប់ ក្នុងការបង្ហាញខ្លួនជាអន្តរជាតិជាមួយមីយ៉ាន់ម៉ា ចំនួន ៤៦ លើក នឹងបានជួបជាមួយមិត្តរួមសញ្ជាតិ Aung Thu ដែលលេងនៅ Police Tero FC ប្រទេសថៃដូចគ្នា ៕
មតិយោបល់