ព័ត៌មានកីឡា

Pep មិនសង្ឃឹម តែរំពឹងធ្វើបានល្អ នៅជំនួបលើកក្រោយ

ក្រោយពីចាញ់ក្រុមហង្សក្រហម Liverpool ៣-០ រួចមក លោក Pep Guadiola ហាក់មិនមានជំនឿចិត្តក្នុងការដឹកនាំក្រុម Manchester Cty ឲ្យឡើងទៅកាន់វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champion League ឡើយ។

ក្នុងកិច្ចសម្ភាសន៍ ជាមួយ ESPN reports លោក Pep Guadiola បានឲ្យដឹងថា កូនក្រុមរបស់លោក បានព្យាយាមអស់លទ្ធភាពហើយ នៅតែមិន​អាចរកគ្រាប់បាល់បាននៅទឹកដី Anfield នេះ។ លោកបានបន្តទៀតថា Liverpool មិនមែនជាក្រុមអន់ឡើយ ពួកគេលេងបានយ៉ាងល្អ មានភាពរហ័សរហួន ជាពិសេសនោះ គឺទម្រង់វាយលុករបស់ពួកគេ ពិតជាមិនគួរឲ្យជឿឡើយ។ អ្វីដែល​លោក Pep Guadiola ត្រូវធ្វើនៅពេលនេះ គឺការប្រឹប្រងលេង នៅការប្រកួតជើង​ទី២ ក្នុងទឹកដីខ្លួនឯងវិញ ដោយលោករំពឹងថា កូនក្រុមរបស់លោក នឹងអាចធ្វើបាន​យ៉ាងប្រសើរជាងការប្រកួតជើងទី១ ជាក់ជាមិនខាន។

យ៉ាងណាវិញ លោក Pep ហាក់មិនមានទំនុកចិត្តក្នុងការឡើងទៅកាន់វគ្គបន្ទាប់ឡើយ តែលោកនឹងព្យាយាម ពង្រឹងកូនក្រុមរបស់លោក លេងឲ្យអស់ពីសមត្ថភាពតាមដែលអាចធ្វើបាន ចំពោះ​លទ្ធផលវិញ លោកមិនអាចរំពឹងទុកបានឡើយ ព្រោះ Man City បរាជ័យដល់៣គ្រាប់ក្នុងដី របស់ Liverpool ជាហេតុធ្វើឲ្យការប្រកួតជើងទី២ នេះ​មិនងាយស្រួលឡើយ សម្រាប់ Man City ។

មតិយោបល់