ព័ត៌មានកីឡា

Mourinho ថា Conte បង្ហាញការមើលងាយ Man Utd តាំងពីគ្រាប់ទីមួយ

ក្រុមបិសាចក្រហមបានរងបរាជ័យខ្លាំងមែនទែន ដោយចាញ់ក្រុម Chelsea ដល់ទៅ៤-០ ក្នុងការប្រកួតលីគកំពូលអង់គ្លេសកាលពីយប់មិញនេះ។

ដោយការចាញ់យ៉ាងអាម៉ាស់នេះ បានធ្វើឱ្យ Jose Mourinho មានអារម្មណ៍អន់ចិត្តចំពោះអ្វីដែលលោក Conte គ្រូបង្វឹក Chelsea បង្ហាញកាយវិការក្រោយពេលស៊ុតចូលម្ដងៗ។ អ្នកចាត់ការដែលទើបដឹកនាំ Man Utd បានប៉ុន្មានប្រកួត តែហាក់ទទួលផលមិនល្អនេះ បាននិយាយដូច្នេះថា៖ “គេបង្ហាញកាយវិការមើលងាយ Man Utd តាំងពី១គ្រាប់ដំបូង មិនមែននៅពេលគ្រាប់ទី៤ទេ។ នេះជារឿងដែលខ្ញុំឈឺចាប់ខ្លាំងជាងគេ”។

man-utd-vs-chelsea-5

សូមបញ្ជាក់ថាគ្រាប់បាល់ទី១របស់ Chelsea ធ្វើបានលឿនមែនទែន ដោយត្រឹមតែ២៩វិនាទីប៉ុណ្ណោះ Pedro អាចបំបែកពងមាន់បិសាចក្រហមបានហើយ។ ខណៈដែល៣គ្រាប់ទៀតធ្វើបានដោយ Gary Cahill, Eden Hazard និង N’Golo Kante ។ នេះជាលើកទី ១ហើយ សម្រាប់ Jose Mourinho ក្នុងការត្រលប់ទៅ Stamford Bridge ក្រោយពីត្រូវ Chelsea បណ្ដេញចេញកាលពីខែធ្នូឆ្នាំមុន៕

man-utd-vs-chelsea-3man-utd-vs-chelsea-1

https://www.youtube.com/watch?v=ndWkunNovo8

មតិយោបល់