ព័ត៌មានកីឡា

តើ Real Madrid អាចបញ្ឈប់ជ័យជម្នះ របស់ Barcelona បានឬទេ?

សម្រាប់យប់នេះ ការទន្ទឹងរង់ចាំរបស់អ្នកទស្សនា​ នៅជុំវិញ​ពិភពលោកទាំងអស់ បានឈានមកដលហើយ ដោយការប្រកួត El Clasico រវាងក្រុម Real Madrid និង Barcelona ចាប់ផ្តើមប្រកួតនៅវេលាម៉ោង ៧យប់នេះ ម៉ោងនៅកម្ពុជា។

យ៉ាងណាវិញនោះ Real Madrid អាចបញ្ឈប់ការប្រកួតមិនស្គាល់ចាញ់ របស់ក្រុម Barcelona បានទេយប់នេះ ខណ:ការប្រកួតធ្វើឡើងនៅ​កីឡារដ្ឋាន Santiago Bernabeu ទឹកដីរបស់ក្រុម អធិរាជសមួយនេះ។ បើទោះបីជាយ៉ាងនេះក្តី Real Madrid ដែលទើបឈ្នះពាន FIFA Club World Cup កាលពីសប្តាហ៍មុននេះ នឹងព្យាយាមលេងក្នុងការប្រកួតនេះ មិនឲ្យចាញ់ក្រុម Barcelona ឡើយ ព្រោះថា Real Madrid ត្រូវការប្រជែងយកពាន Laliga នៅឆ្នាំនេះទៀត ខណ:ពេលនេះ Barcelona កំពុងនាំមុខ Real Madrid ដល់ទៅ១១ពិន្ទុ តែ Real Madrid នៅសល់១ប្រកួតក្នុងដៃ។ ម្យ៉ាងវិញទៀតនោះ ក្រុមអធិរាជស Real Madrid ចង់បញ្ចប់ភាពមិនស្គាល់ចាញ់ របស់ Barcelona នៅ Santiago Bernabeu នេះ បន្ទាប់ពីឆ្លងកាត់ការប្រកួត ១៦ប្រកួតកន្លងមកនេះ Barcelona មិនដែលចាញ់ឡើយ​ដោយស្មើ៣ និងឈ្នះ ១៣ប្រកួត។ ចំណែក Real Madrid ១៥ប្រកួតកន្លងមកនេះ ឈ្នះ៩ ស្មើ៤ និងចាញ់២​ប្រកួត កំពុងតែឈរលេខ ៤ក្នុងតារាងបណ្តោះអាសន្ន។

អ្វី​ដែល Real Madrid ត្រូវធ្វើនៅពេលនេះ គឺត្រូវតែយកឈ្នះក្រុម Barcelona ឲ្យបាន ព្រោះថា កាលពីរដូវកាលមុន ក្នុងទឹកដី Benabeu នេះ Real Madrid បានបរាជ័យក្រោមស្នាដៃ ក្រុម Barcelona ថ្វីបើ ដើមរដូវកាលកន្លងមកនេះ Real Madrid បានសងសឹក ទាំង២ជើង ក្នុងជំនួប Spanish Super Cup ក៍ដោយ តែមិនទាន់គ្រប់គ្រាន់ឡើយ ដោយ Real Madrid ចង់បំ​បាក់ក្រុម Barcelona បន្តទៀត។

គួរបញ្ជាក់ផងដែរថា ៤ប្រកួតចុងក្រោយ រវាងក្រុមទាំង២ មានលទ្ធផលដូចខាងក្រោមនេះ៖
Spanish Super Cup
Real Madrid ២-០ Barcelona
Barcelona ១-៣ Real Madrid
Laliga
Real Madrid ២-៣ Barcelona
Barcelona ១-១ Real Madrid
ដូច្នេះហើយ ការប្រកួតនៅយប់នេះ ក្រុម Real Madrid នឹងសងសឹកក្រុម Barcelona ដែលបានយកឈ្នះពួកគេ កាលពីរដូវកាលមុន ព្រមទាំងចង់ផ្តល់កាដូដ៍ធំ មុនថ្ងៃ Chrismas ឲ្យក្រុម Barcelona ផងដែរ។

មតិយោបល់