ការប្រកួតលីគកំពូលរបស់ថៃ ក្នុងសប្តាហ៍ទី៣៣ កាលពីម្សិលមិញ ដោយក្រុមការពារជើងឯក Muang Thong United បានទទួលបរាជ័យក្នុងដីរបស់ខ្លួន ក្រោមថ្វីជើង Thai Honda ដោយលទ្ធផល ០ទល់១ ខណៈដែលក្រុមភ្ញៀវនេះត្រូវធ្លាក់ទីលីគទី២ នៅរដូវកាលក្រោយ។
មួយគ្រាប់របស់ក្រុមភ្ញៀវរកបាននៅនាទី ៧២ ដែលធ្វើបានសម្រេចដោយកីឡាករ Thawin Butsombut ដណ្តើមបាន ៣ពិន្ទុ។ យ៉ាងណាក៏ដោយក្រុម Thai Honda អស់ឱកាសរក្សាកៅអីនៅក្របខ័ណ្ឌ Premier League (Thailand) នេះទៀតហើយ ព្រោះទើបតែមាន ២៧ពិន្ទុ តាមពីក្រោយក្រុមនៅខាងលើ Sukhothai FC មាន ៣៥ពិន្ទុ ស្របពេលដែលនៅសលតែមួយប្រកួតប៉ុណ្ណោះនឹងបញ្ជប់លីគ។
នៅជំនួបចុងក្រោយនៃលីគកំពូលថៃ Muang Thong ត្រូវទទួល Bangkok Glass នៅថ្ងៃទី ១៨ វិច្ចិកា ខណៈដែល Thai Honda ស្វាគមន៍ Suphanburi FC នៅថ្ងៃដដែល៕
https://www.youtube.com/watch?v=RwNJY8bnQX4
មតិយោបល់