ក្លិប Melaka United បានប្រកាសកាលពីថ្ងៃអង្គារ៍ថាកីឡាករខ្សែបម្រើរបស់ក្លិប Tampines Rovers កីឡាករ Shahdan Sulaiman ក្នុងការយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេល ១ ឆ្នាំសម្រាប់ក្លិបថ្មីនៅរដូវកាលក្រោយ។
នេះជាលើកទី១ ហើយដែល Shahdan លេងនៅក្រៅប្រទេសសិង្ហបុរី។ គាត់ធ្លាប់លេងឱ្យ Lions XII និង Tampines ។ ថ្មីៗនេះកីឡាករវ័យ ២៩ឆ្នាំ បានយល់រយៈពេល ៣ ឆ្នាំជាមួយ Tampines Rovers ប៉ុន្តែឥឡូវនេះគាត់នឹងយកប្រពន្ធនិងកូនប្រុសពីរនាក់របស់គាត់ទៅនៅ Melaka នេះបើយោងតាមកីឡាករផ្ទាល់បានប្រាប់កាសែត Straits Times ។
កីឡាករសិង្ហបុរីរូបនេះ បាននិយាយថា៖ “ការលេងឱ្យក្រុមបរទេសជាលើកដំបូង គឺជាឱកាសដ៏ធំមួយសម្រាប់ខ្ញុំ។ ខ្ញុំដឹងថា ខ្ញុំមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយទេក្នុងអាជីពរបស់ខ្ញុំប៉ុន្តែខ្ញុំនៅតែស្រេកឃ្លានទទួលបានជោគជ័យ ហើយខ្ញុំនឹងប្រឹងប្រែងធ្វើការដើម្បីបង្កើតខ្លួនឯងឡើងវិញនៅកម្រិតក្លិបនិងអន្តរជាតិ “។
Shahdan ក្លាយជាកីឡាករអន្តរជាតិសញ្ជាតិសិង្ហបុរីទីបួន ដែលបានធ្វើពាណិជ្ជកម្មនៅម៉ាឡេស៊ីនៅរដូវកាលក្រោយ បន្ទាប់ពីកីឡាករ Madhu Mohana (Negeri Sembilan), Safuwan Baharudin (Pahang FA) និង Hariss Harun (Johor Darul Ta’zim) ៕
មតិយោបល់