របាយការណ៍ពីប្រទេសឥណ្ឌូនេស៊ី បានឱ្យដឹងថា ម្ចាស់ជើងឯកលីគទី២ Chainat Hornbill ដែលទើបតែលើកពាន (ត្រូវឡើងមកលីគទី១ រដូលកាលក្រោយ) មានការចាប់អារម្មណ៍ខ្សែប្រយុទ្ធ Egy Maulana Vikri របស់ឥណ្ឌូណេស៊ី។
យោងតាមលោក Kumparan ថាក្លិប Chainat Hornbill នឹងផ្តល់កុងត្រារយៈពេល ២ ឆ្នាំជាមួយកីឡាករអាយុ ១៧ ឆ្នាំរូបនេះ ហើយប្រាក់ខែ ៧០០០ ដុល្លារ និងអាចបង្កើនរហូតដល់ទៅ ១០០០០ ដុល្លារតាមរយៈសមត្ថភាពរបស់គាត់។ ទន្ទឹមនឹងនេះដែរក្លឹបថៃ ក៏នឹងផ្តល់នូវគ្រឿងបរិក្ខារជាច្រើនសម្រាប់ Egy ដូចជា ផ្ទះ រថយន្ត និងសំបុត្រត្រឡប់ទៅ ឥណ្ឌូណេស៊ី – ថៃ សម្រាប់មនុស្សបីនាក់ ថែមទៀតផង។
ម្យ៉ាងវិញទៀតវាត្រូវបានគេរាយការណ៍ថាក្លិប Chainat Hornbill បានផ្តល់ឪកាសបញ្ជូន កីឡាករវ័យក្មេងនេះ ទៅប្រទេសអាឡឺម៉ង់ ដើម្បីធ្វើការហ្វឹកហាត់ជាមួយក្លិបក្នុងក្របខ័ណ្ឌ Bundesliga មុនពេលលីគថៃបញ្ចប់រដូវកាលនេះ។
បន្ថែមពីនេះលោក Anucha Nakasai អនុប្រធានប្រតិបត្តិ Chainat Hornbill បាននិយាយថា “យើងនឹងរៀបចំការសាកល្បងមួយចំនួននៅក្លិបក្របខ័ណ្ឌ Bundesliga និងក្របខ័ណ្ឌ Bundesliga II នៅចុងឆ្នាំ 2018” ៕





មតិយោបល់