ព័ត៌មានកីឡា

ល្ងាចនេះ! ឡៅ ចិត្រា ត្រូវស្វាគមន៍កីឡាករ ថានូផេត យ៉ាយ៉ាមួយ មកពីប្រទេសថៃ

ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ អ្នកប្រដាល់គុនខ្មែរវ័យក្មេង តែល្បីរន្ទឺ ឡៅ ចិត្រា ត្រូវ ស្វាគមន៍ កីឡាករ ថានូផេត យ៉ាយ៉ាមួយ(ថៃ) ខណ:ដែល អ្នកលេងកណ្តាប់ដៃ ពេជ្រ សីហា ត្រូវប៉ះ ជើងខ្លាំង ផេតសាយហ្វា ផ្លាំងនុម (មួយថៃ) ការប្រកួតនេះចាប់ផ្តើមពី ម៉ោង ៧យប់តទៅ នៅលើសង្វៀនបាយ័ន ស្ទឹងមានជ័យ ក្នុងកម្មវិធីគូបូតា។

សូមរំលឹកថា កាលពីជំនួបជាមួយកីឡាករថៃ នាសង្វៀនបាយ័ន ស្ទឹងមានជ័យ លើកមុន ឡៅ ចិត្រា បានផ្តួលកីឡាករ Chaichanak Prakthungchai (ថៃ) ត្រឹមទឹកទី១ ប៉ុណ្ណោះ។ រង់ចាំមើលថា តើល្ងាចនេះ ឡៅ ចិត្រា អាចបន្តផ្តួលកីឡាករដែលមកពីប្រទេសថៃបានទៀតទេ?

មតិយោបល់