ព័ត៌មានកីឡា

អាសុីអឺរ៉ុប យូណាយធីត មិនធ្លាប់ឈ្នះ ក្រសួងការពារជាតិ ឡើយចុះរសៀលនេះ?

នៅថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៧ នេះ ក្លិបបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត និងទទួលស្វាគមន៍ ក្រសួងការពារជាតិ ក្នុងជំនួបការប្រកួតសប្តាហ៍ទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ នាវេលាម៉ោង ០៣:៣០ នាទីរសៀល នៅលើវាលស្មៅនៃកីឡដ្ឋាន AEU Sport Park ។

ក្នុងជំនួបប៉ះគ្នាចំនួន ៥ ប្រកួតចុងក្រោយនេះអាសុីអឺរ៉ុប យូណាយធីត មិនធ្លាប់ឈ្នះ ក្រសួងការពារជាតិ ឡើយ រង់ចាំមើលថាក្រុមសកលវិទ្យាល័យមួយនេះអាចកែប្រែប្រវត្តសាស្រ្តបានទេ?

ថ្ងៃទី១៧ តុលា ២០១៥ ក្រសួងការពារជាតិ ៤-២ អាសុីអុឺរ៉ុបយូណាយធីត
ថ្ងៃទី០៧ ឧសភា ២០១៦ ក្រសួងការពារជាតិ ២-១ អាសុីអុឺរ៉ុបយូណាយធីត
ថ្ងៃទី០៩ កញ្ញា ២០១៦ អាសុីអុឺរ៉ុបយូណាយធីត ១-៤ ក្រសួងការពារជាតិ
ថ្ងៃទី០៧ មីនា ២០១៧ អាសុីអុឺរ៉ុបយូណាយធីត ១-៤ ក្រសួងការពារជាតិ
ថ្ងៃទី២៥ វិច្ឆិកា ២០១៧ ក្រសួងការពារជាតិ ២-១ អាសុីអុឺរ៉ុបយូណាយធីត

មតិយោបល់