ផ្ទះ ព័ត៌មានកីឡា មិន​នឹក​ស្មាន...

មិន​នឹក​ស្មាន​ថា​ពាក្យ​សម្ដី​ទាំង​នេះ ចេញ​ពី​មាត់ Messi ​សោះ

0

មានរឿងឈ្លោះប្រកែកគ្នាមួយបានកើតឡើង ក្រោយពីក្រុម Manchester City បានយកឈ្នះក្រុម Barcelona ៣-១ កាលពីយប់ម្សិលមិញនេះ។ ដោយកីឡាករខាងក្រុមមេឃខៀវ បានបោះពាក្យសម្ដីដាក់ Lionel Messi ហើយ រូបគេក៏តបតទៅវិញផងដែរ។

យោងតាមកាសែតនៅអេស្ប៉ាញបានចុះផ្សាយថា អំឡុងពេលចប់ការប្រកួត Messi បានដើរចូលទៅបន្ទប់ផ្លាស់សំលៀកបំពាក់វិញ ក៏ស្រាប់តែឮសំឡេងខាងកីឡាករ Man City ស្រែកថា Messi ពិតជាល្ងង់មែនក្នុងការប្រកួតនេះ។ ក្រោយពីឮដូច្នេះហើយ Messi បានស្រែកទៅវិញដែរថា ពិតជាឆ្គួត ឆ្គួតមែននៅកន្លែងនេះ។

បន្ទាប់ពីមានការប៉ះពាក្យសម្ដីគ្នានេះហើយ កីឡាករ Sergio Aguero ក៏បានចូលមកឃាត់ Messi ដែរ កុំឱ្យមានបញ្ហាធំជាងនេះទៅទៀត ព្រោះអ្នកទាំងអស់គ្នាជាកីឡាករបាល់ទាត់ដូចគ្នា។ ដោយខ្សែប្រយុទ្ធរូបនេះ ដើរតួជាអ្នកសម្របសម្រួលហេតុការណ៍ឱ្យត្រលប់ទៅរកភាពល្អវិញ។

ក្រោយពីនោះដែរ Aguero បាននិយាយដូច្នេះថា៖ “ពេលអ្នកចាញ់ អ្នកមិនសប្បាយចិត្តទេ។ ខ្ញុំឃើញគាត់នៅទីនោះ ហើយគាត់អារម្មណ៍មិនល្អឡើយ។ ខ្ញុំដឹងពេលខ្ញុំទៅ Messi បាននិយាយពាក្យមួយចំនួនដាក់ខ្ញុំ ប៉ុន្តែវាមិនមែនជារឿងធ្ងន់ធ្ងរអ្វីនោះទេ”៕