នេះគឺជាកំណត់ត្រាយ៉ាងល្អមួយ របស់កីឡាករបាល់ទាត់ មួយរូប ដែលអាចលេងបាន ២៦ក្លិប ក្នុងការបង្ហាញខ្លួនរយៈពេល ២៣ឆ្នាំក្នុងវិស័យកីឡាករដ៍មានប្រជាប្រិយភាពមួយនេះ។
ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យ៤១ឆ្នាំអ៊ុយរ៉ាហ្គាយ Sebastian Abreu នៅដើមឆ្នាំ ២០១៨ខាងមុខនេះ កីឡាករវ័យចំណាស់រូបនេះ នឹងផ្លាស់ទៅកាន់ក្លិបថ្មី ដែលជាក្លិបទី ២៦របស់រូបគេ ក្នុងការប្រកបអាជីពបាល់ទាត់។ ក្នុងនោះដែរ Sebastian Abreu បានចំណាយពេលលេងបាល់ទាត់អស់រយៈពេលត្រឹមតែ២៣ឆ្នាំប៉ុណ្ណោះ ដោយគិតចាប់តាំងពីឆ្នាំ ១៩៩៥មក ដែលនេះ គឺជាកំណត់ត្រាយ៉ាងល្អមួយ ដែលមិនទាន់មានកីឡាកររូបណាម្នាក់ អាចធ្វើបានដូច ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះឡើយ។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមការបង្ហាញខ្លួន ២៦ក្លិបកន្លងមកនោះ មានក្លិបខ្លះ ខ្សែប្រយុទ្ធវ័យចំណាស់ អ៊ុយរ៉ាហ្គាយរូបនេះ ធ្លាប់លេងដល់ ២-៣ដង ឯខ្លះទៀត ៤ដងក៍មានដែរ។
តោះ មកស្គាល់ឈ្មោះក្លិបដែល Sebastian Abreu ធ្លាប់បានបង្ហាញខ្លួន ក្នុងរយៈពេល ២៣ឆ្នាំកន្លងមកនេះ ខាងក្រោមទាំងអស់គ្នា៖
១៩៩៥-១៩៩៦ Defensor
១៩៩៦-១៩៩៨ San Lorenzo
១៩៩៨-២០០៤ Deportivo Lacoruna
១៩៩៨ Gremio ( ខ្ចីជើង )
១៩៩៩-២០០០ Tecos ( ខ្ចីជើង )
២០០០-២០០១ San Lorenzo ( ខ្ចីជើង )
២០០១ Nacional ( ខ្ចីជើង )
២០០២-២០០៣ Cruz Azul ( ខ្ចីជើង )
២០០៣ America ( ខ្ចីជើង )
២០០៤ Tecos ( ខ្ចីជើង )
២០០៤-២០០៥ Nacional
២០០៥-២០០៦ Sinaloa
២០០៦ Monterrey
២០០៧ San Luis
២០០៧-២០០៨ Tigres UANL
២០០៨ River Plate ( ខ្ចីជើង )
២០០៨ Beitar Jerusalem
២០០៨-២០០៩ River Plate
២០០៩ Real Sociedad ( ខ្ចីជើង )
២០០៩-២០១០ Aris
២០១០-២០១២ Botafogo
២០១២ Figueirense ( ខ្ចីជើង )
២០១៣-២០១៥ Nacional
២០១៣-២០១៤ Roseario Cental ( ខ្ចីជើង )
២០១៥ Aucas ( ខ្ចីជើង )
២០១៦ Sol de America
២០១៦ Santa Tecla
២០១៧ Bangu
២០១៧ Central Espanyol
២០១៧ Puerto Montt
២០១៨ Audax Italiano
មតិយោបល់