ព័ត៌មានកីឡា

Ronaldo លួចទាក់ទងជាសម្ងាត់ជាមួយក្រុម Paris Saint Germain

កំពូលខ្សែប្រយុទ្ធដ៍ឆ្នើម Cristiano Ronaldo ត្រូវបានគេ​ទម្លាយឲ្យដឹងថា តារាពូកែស៊ុតរូបនេះ បានលួចទាក់ទងជា​សម្ងាត់ ជាមួយក្រុម Paris Saint Germain ដែលកំពុង​តែលេងឡើងជើងគួរឲ្យកត់សម្គាល់នោះ។

នេះគឺជារឿងដ៍ភ្ញាក់ផ្អើលមួយ ដែលខ្សែប្រយុទ្ធលំដាប់កំពូល Cristiano Ronaldo ត្រូវបានគេទម្លាយ ទាក់ទងទៅនឹងអនាគត់របស់គេ នៅរដូវ​កាលក្រោយនេះ។ ជាក់ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Diario Gol ក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា Ronaldo បានលួច​ទាក់ទងជាសម្ងាត់ក្នុងការផ្ទេរទៅកាន់ក្រុម Paris Saint Germain ។ Ronaldo ធ្លាប់ត្រូវបានគេទម្លាយ ឲ្យដឹងម្តង​រួចមកហើយ កាលពីពេលកន្លងមកថា រូបគេមិនសប្បាយចិត្ត ជាមួយនឹងក្រុម Real Madrid ចំពោះ ការចាប់ផ្តើមរដូវកាលថ្មី នៅ Laliga រួមនឹងក្រុម Real Madrid ផ្ទាល់ ដែលព្យាយាមនាំយកកីឡាករចំណូលថ្មី ជាពិសេសគឺ Harry Kane ដែលមិនមានការពេញចិត្តឡើយ ពីសំណាក់ Ronaldo ។

ក៍ប៉ុន្តែ អ្វីដែលជារឿងចម្លែកនោះ Ronaldo ទំនងជាចាកចេញពី Real Madrid មកកាន់ ក្រុមបីសាចក្រហម Manchester United ប៉ុណ្ណោះ យ៉ាងណាវិញ សម្រាប់ប្រភពខាងលើនេះ បានទម្លាយឲ្យដឹង ផ្ទុយពីពេលកន្លងមក ដែល Ronaldo បានមកលួចទាក់ទង ជាមួយក្រុម Paris Saint Germain ទៅវិញ។ ម្យ៉ាងវិញទៀតនោះ សម្រាប់ក្រុម Paris Saint Germain វិញ ក៍មានពត៌មានក្តៅៗ ទាក់ទងនឹងការចាកចេញរបស់ Neymar មកកាន់ Real Madrid ផងដែរ។

ដូច្នេះហើយ សម្រាប់ការលួចទាក់ទងជាសម្ងាត់ ជាមួយក្រុម Paris Saint Germain នេះ ប្រហែលអាចទាក់ទង ជាមួយនឹង វត្តមានរបស់ Neymar ក៍ថាបានផងដែរ។

មតិយោបល់