ព័ត៌មានកីឡា

សុខ ធី ហៅកាកា នឹងប្រកួតជាមួយកីឡាករថៃ ល្ងាចនេះ

ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨នេះ អ្នកប្រដាល់គុនខ្មែរវ័យក្មេង សុខ ធី ហៅកាត់កាកា ត្រូវទទួលស្វាគមន៍អ្នកប្រដាល់មកពីប្រទេសថៃ Kropetch Site Jarchath (ខុមភិឈិត) ដែលជាគូដណ្តើមខ្សែក្រវាត់ ដល់ជុំទី ១ លើសង្វៀន បាយ័នស្ទឹងមានជ័យ ចាប់ពីវេលាម៉ោង ៧យប់តទៅ។

ការប្រកួតនេះ ធ្វើឡើងក្នុងកម្មវិធី ជើងឯកលេខ១ គូបូតា រដូវកាលទី ៨ ហើយនេះជាជំនួបដល់ជុំទី ១ ក្នុងនោះ មានកីឡាករចូលរួមចំនួន ៨ រូប នឹងត្រូវបង្ហាញខ្លួន ក្នុងសន្និសីទ កាសែត មុនការប្រកួត មកដល់ ហើយទាំង ៣គូ នឹងធ្វើការប្រកួត សន្សំពិន្ទុ តែម្តង។ កាកា មានឈ្មោះល្បីល្បាញខ្លាំងនាទឹកដីប្រទេសថៃ ដូចអ្នកប្រដាល់វ័យក្មេង ធឿន ធារ៉ា ដែរ។

៣គូ ដែលត្រូវប្រកួតរួមមាន៖
១- ពេជ្រ ម្ទេសខ្មាំង Vs Thanpetch (ឡាវ)
២- សុខ ធី (កាកា) Vs Kropetch Site Jarchath (ថៃ)
៣- ឡុង ជិន Vs Ruoenthia Daphong 191 (ថៃ)

រូបភាព៖ Bayon & BTV Boxing

មតិយោបល់