ព័ត៌មានកីឡា

Reinaldo Lobo រាយការណ៍ពីក្លិប Penang FA ទៅ FIFA ជុំវិញរឿងមិនបើកប្រាក់ខែឲ្យ

កីឡាករប្រសុីល Reinaldo Lobo បានរាយការណ៏ថាពីក្លិប Penang FA ទៅកាន់ FIFA ដោយអះអាងថាក្លិបម៉ាឡេសុីនេះមិនបានបង់ប្រាក់ខែឱ្យគាត់ក្នុងរយ:ពេល ៦ ខែនៅឆ្នាំ ២០១៧នេះ ។

Lobo បានចកចូលរួមជាមួយ Penang FA ក្នុងឆ្នាំ២០១៥ តែដោយសាររដូវកាលមុនមានរបួសធ្ងន់ធ្ងរមិនសូវបានបង្ហាញខ្លួនឡើយ។ ទោះជាយ៉ាងណាគាត់បានស្នាក់នៅក្លិបរហូតដល់កិច្ចសន្យារបស់គាត់ផុតកំណត់នៅថ្ងៃទី ៣០ ខែវិច្ឆិកា។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ៍លោក Abdul Rashid Ismail ប្រធានស្តីទីសមាគមន៍បាល់ទាត់ Penang (FAP) បានថ្លែងថាពួកគេមិនបានដឹងពីបញ្ហានេះទេ រហូតទាល់តែអ្នកកាន់ដំណែងចាស់លោក Zairil Khir Johari បានលាឈប់។

លោក Abdul Rashid បាននិយាយថា៖ “យើងកំពុងស្វែងរកវិធីដើម្បីដោះស្រាយអំពីបញ្ហានេះដោយការស្វែងរកអ្នកឧបត្ថម្ភ” ៕

មតិយោបល់