លោក Julien Laurens អ្នកវិភាគបាល់ទាត់ជនជាតិបារាំង ប្រចាំទូរទស្សន៍ ESPN បានឲ្យដឹងថា ក្រុមអ្នកមានបារាំង Paris Saint Germain ប្រឈមមុខនឹងការបាត់បង់កីឡាករសំខាន់២រូបរបស់ពួកគេ នៅរដូវកាលក្រោយនេះ។
ជាក់ស្តែងណាស់ បើតាមកិច្ចសម្ភាសន៍ជាមួយ BBC Radio 5 Live លោក Julien Laurens បានឲ្យដឹថា Neymar និង Kylian Mbappe នឹងមិនបន្តអាជីពជាមួយក្រុម Paris Saint Germain ទៀតឡើយ នៅរដូវកាលក្រោយនេះ។ លោក Julien Laurens បានបញ្ជាក់យ៉ាងច្បាស់ថា ការផ្លាស់មកកាន់ក្រុម Paris Saint Germain របស់កីឡាករឆ្នើមទាំង២រូបនេះ គ្រាន់តែជាការចាប់ផ្តើមរំដោះខ្លួន ឈានទៅរកការល្បីល្បាញក្នុងកម្រិតថ្មីមួយប៉ុណ្ណោះ។
អ្នកវិភាគដ៍ជំនាញមួយនេះ បានឲ្យដឹងបន្ថែមទៀតថា Neymar និង Mbappe មិនទាន់បញ្ចប់ត្រឹមនេះឡើយ ពួកគេនឹងបន្តចាកចេញពី លីគបារាំង ទៅកាន់លីគដែលល្បីខ្លាំងជាងនេះ ខណៈ Neymar ទំនងជាផ្លាស់ទៅអេស្ប៉ាញវិញ មិនមែន Barcelona តែជា Real Madrid ស្របពេលដែល Mbappe ទំនងជាទៅជាមួយ Neymar ដែរ។
តាមរយៈការវិភាគនេះដែរ លោក Julien Laurens ជឿជាក់ថា រដូវកាលក្រោយនេះ វត្តមានរបស់ Neymar និង Mbappe មិនបន្តនៅ Paris Saint Germain ទៀតឡើយ ថ្វីបើ ក្រុមបារាំងមួយនេះ ចង់ចងជើងកីឡាករទាំង២រូបនេះ ក៍ដោយ តែអ្វីគ្រប់យ៉ាងអាចប្រែប្រួលបានដូចជា Neymar ធ្លាប់ចាកចេញពី Barcelona និង Mbappe ចាកចេញពី Monaco មកកាន់ Paris Saint Germain អ៊ីចឹងដែរ។
មតិយោបល់