ព័ត៌មានកីឡា

ល្ងាចនេះ ភ្នំពេញក្រោន ទទួលស្វាគមន៍ Terengganu FC មុនក្រុមភ្ញៀវនេះទៅម៉ាឡេស៊ីវិញ

ក្លិបបាល់ទាត់ភ្នំពេញក្រោន ត្រូវទទួលស្វាគមន៍ ក្លិបម៉ាឡេស៊ី Terengganu FC ដែលមានសមាជិកកីឡាករកម្ពុជា ធារី ចន្ថាប៊ីន ប្រកបអាជីពជាមួយផងដែរនោះ នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិមួយប្រកួតនេះទៀត មុនត្រលប់ទៅប្រទេសម៉ាឡេស៊ីវិញ។

មុនជួបគ្នាល្ងាចនេះ ក្លិបទាំងពីរ ធ្លាប់ធ្វើការប្រកួតមិត្តភាពអន្តរជាតិស្លះមកហើយ ដោយកាលពីថ្ងៃទី០៦ ខែមករា ភ្នំពេញក្រោន ទើបតែប្រកួតចាញ់ក្លិបមកពីលីគម៉ាឡេស៊ី ដូចគ្នា Negeri Sembilan FA ដោយលទ្ធផល ០ទល់៣ ខណ:ក្លិប Terengganu FC ដែលជាគូប្រកួត ទើបតែប្រកួតឈ្នះ ក្លិបព្រះខ័នរាជស្វាយរៀង ១ទល់០ កាលពីថ្ងៃទី០៦ ខែមករា ដូចគ្នា ប៉ុន្តែបានចាញ់ ក្រសួងការពារជាតិ ៦ទល់៣ កាលពីម្សិលមិញនេះ។

សូមចញ្ជាក់ថា ការប្រកួតល្ងាចនេះ ធ្វើឡើងនៅវេលាម៉ោង ៦:៣០ នាទីល្ងាច នាកីឡដ្ឋាន RSN ដែលជាទឹកដីរបស់ក្លិបភ្នំពេញក្រោនផ្ទាល់ ខណ:ការចូលទស្សនាគឺពុំមានការលក់សំបុត្រឡើយ៕

មតិយោបល់