ព័ត៌មានកីឡា

ក្នុងដីខ្លួនឯង Real Madrid ភ្លាត់មកស្មើវិញ

បន្ទាប់ពីការប្រកួតជើងទី១ ដែលក្រុម Real Madrid បានទៅលុតក្រុម Numancia ក្នុងលទ្ធផល ៣-០នោះ ការបកមកកាន់ទឹកដីរបស់ក្រុម Real Madrid វិញ លេងបានត្រឹម ២-២ ប៉ុណ្ណោះ។

ក្រុមអធិរាជស Real Madrid លេងមិនពេញទម្រង់សោះយប់មិញនេះ ដោយរបូត​គ្រាប់បាល់ដល់ទៅ២ គ្រាប់ជាហេតុធ្វើឲ្យក្រុម Numancia អាចវាយបកតាមស្មើ​មកវិញ ក្នុងជំនួប Copa dey Rey យប់មិញនេះ បើទោះបីជា Numancia ទទួលបានកាតក្រហមមួយក៍ដោយ។ ក្នុងនោះដែរ ២គ្រាបរបស់ក្រុម Real Madrid រកបានដោយខ្សែប្រយុទ្ធវ័យក្មេងអេស្ប៉ាញ Lucas Vazquez ទាំង២ គ្រាប់ដោយស៊ុតបាននៅនាទីទី១១ និងនាទីទី៥៩។ ចំណែកក្រុម Numancia វិញអាចរកគ្រាប់បាល់បាន២គ្រាប់ដូចគ្នា ដែលសុទ្ធសឹងជាការស៊ុតនៅចុងម៉ោង​របស់កីឡាករ Guillermo ពោល១គ្រាប់នៅចុងម៉ោងតង់ទី១នាទីទី៤៥ និងចុងម៉ោងតង់ទី២ នាទីទី៨២ ខណ:កីឡាករ Dani Calvo ទទួលបានកាតក្រហម នៅនាទីទី៩០។

ថ្វីបើលទ្ធផលនៅ Santiago Bernabeu បានត្រឹមលទ្ធផល ២-២មែន តែក្រុមអធិរាជស Real Madrid បានបន្តឡើងទៅ​កាន់វគ្គបន្ទាប់ទៀតហើយ ដោយសរុបលទ្ធផលទាំង៣ ជើង ៥-២ ( ជើងទី១ Numancia ០-៣ Real Madrid, ជើងទី២ Real Madrid ២-២ Numancia ) ។

https://www.youtube.com/watch?v=uCN6eFxkKJc

មតិយោបល់