ព័ត៌មានកីឡា

អុញនោះ! ឱកាសត្រកូល Manchester ទាំង២ហើយ

បន្ទាប់ពីជ្រុះចេញពី Champion League ក្រុម Barcelona កំពុងសម្លឹងរកខ្សែ​ការពារថ្មីបន្ថែមទៀត ដោយត្រៀមបោះបង់ចោលខ្សែការពារបារាំងរបស់ពួកគេ Samuel Umtiti នារដូវកលក្រោយនេះ។

បើតាមការចុះផ្សាយរបស់ Mundo Deportivo ពីប្រទេសអេស្ប៉ាញ បានឲ្យដឹង​ថា ក្រុម Barcelona នឹងមិនទាន់បន្តកុងត្រាថ្មី ជាមួយខ្សែការពារស្បែកខ្មៅបារាំង Samuel Umtiti ឡើុយខណៈកីឡាកររូបនេះ ជិតផុតកុងត្រាទៅហើយនោះ។ ការ​ធ្វើបែបនេះ វាគឺជារឿងដ៍ល្អមួយ សម្រាប់ក្រុមបីសាចក្រហម Manchester United និងក្រុមមេឃខៀវ Manchester City ក្នុងការដណ្តើមគ្នា ប្រជែងយក ខ្សែការពារដ៍ល្អរូបនេះ។

សម្រាប់ក្រុម Barcelona វិញ រដូវក្តៅនេះ គឺជាពេលវេលា​មួយដែលមមាញឹក បំផុតសម្រាប់ពួកគេ ក្នុងការស្វះស្វែងរក ខ្សែការពារមួយចំនួន មកបំពេញតំបន់ដែលពួកគេខ្វះខាត នាពេលបច្ចុប្បន្ននេះ ក្រោយពីមើលឃើញពី​ចន្លោះប្រហោង របស់ក្លិបមួយនេះ ក្នុងជំនួបជាមួយ Roma នាពេលថ្មីៗនេះ។ ការ​បោះបង់ Umtiti នេះដែរ មិនដឹងថាជារឿងល្អ ឬមិនល្អសម្រាប់ Barcelona ឡើយ ក៍ប៉ុន្តែសម្រាប់ត្រកូល Manchester ទាំង២ ពិតជាសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការចង់បានកីឡាករបារាំងរូបនេះ។

ជាពិសេសនោះ Man Utd ព្រោះថាបីសាច​ក្រហម ចង់បានកីឡាកររូបនេះ យូរណាស់មកហើយ ចំណែក Man City វិញ ទើបតែចាប់ផ្តើមចង់បានប៉ុណ្ណោះ ព្រោះថាក្រុមមួយនេះ ទើបតែជ្រុះចេញពី Champion League ប៉ុណ្ណោះទើបស្រវ៉េស្រវ៉ា រកខ្សែការពារបន្ថែមនោះ។

រង់ចាំមើលថា ប្រសិនបើ Barcelona ពិតជាដោះលែងខ្សែការពារស្បែកខ្មៅបារាំង Samuel Umtiti មែន រវាងក្រុមបីសាចក្រហម Manchester United និងមេឃខៀវ Manchester City តើមួយណាអាចនាំយកមកកាន់ Premier League បាននោះ។

មតិយោបល់