ព័ត៌មានកីឡា

កាកា ទាត់ជើងក្រោមផ្តួលកីឡាករថៃ នៅទឹកទី៤ (វីដេអូ)

កាលពីថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ អ្នកប្រដាល់គុនខ្មែរវ័យក្មេង សុខ ធី ហៅកាត់កាកា បានយកឈ្នះអ្នកប្រដាល់មកពីប្រទេសថៃ Kropetch Site Jarchath (ខុមភិឈិត) ដោយទាត់ជើងក្រោមធ្វើឲ្យកីឡាករថៃ បោះបង់ការប្រកួត ត្រឹមទឹកទី៤ ក្នុងកម្មវិធីដណ្តើមខ្សែក្រវាត់ គូប៊ូតា ជុំទី ១ លើសង្វៀន បាយ័នស្ទឹងមានជ័យ។

ក្នុងជំនួបដណ្តើមខ្សែក្រវាត់សន្សំពិន្ទុនេះដែរ ក៏នៅមាន ២គូទៀត ដោយកីឡាករ ពេជ្រ​ ម្ទេសខ្មាំង ទទួលបរាជ័យក្រោមថ្វីដៃកីឡាករមកពីប្រទេសឡាវ Thanupetch ខណ:ដែល ឡុង​ ជិន ក៏ទាត់ជើងក្រោមកីឡាករថៃ Reunthai ឲ្យបោះបង់ការប្រកួតនៅទឹកទី២៕

ខាងក្រោមនេះជាជំនួបរវាង កាកា ជាមួយ ខុមភិឈិត៖

មតិយោបល់