ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានធ្វើការការចុះកិច្ចសន្យានាំចូលកីឡាករចំណូលថ្មី ប៉ោ សុខុម ដែលមានសញ្ជាតិខ្មែរជាផ្លូវការ ដែលមិនធ្លាប់លេងក្លិបអាជីពឡើយ នេះបើយោងតាមសេចក្តីប្រកាសលើហ្វេសប៊ុកផ្លូវការរបស់ក្លិបបានបង្ហោះមុននេះបន្តិច។
ខ្សែប្រយុទ្ធ ប៉ោ សុខុម កើតនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០០១ នាឃុំ ស្វាយដង្គំ ស្រុក សៀមរាប ខេត្ត សៀមរាប បានបង្ហាញចំណាប់អារម្មណ៏ថា៖ ខ្ញុំមានអារម្មណ៏សប្បាយចិត្តខ្លាំងណាស់ ដែលបានចូលរួមជាមួយ ក្លិប អង្គរថាយហ្គឺរ ដែលមានទីតាំងនៅ ខេត្តសៀមរាប ជាស្រុកកំណើតរបស់ខ្ញុំផ្ទាល់។ ខ្ញុំ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករអាជីពម្នាក់។ បើគិតពីខែដែលកើតគឺទើបតែអាយុ ១៦ឆ្នាំ ប៉ុណ្ណោះ។
កីឡាករកំពស់ ១,៦៨ សង់ទីម៉ែត្ររូបនេះ គីរីដងរែក (ក្រុមមិនអាជីព) ចំណែកឯ ក្លិបអាជីបវិញមិនធ្លាប់បានលេងឡើយ ពោលគឺទើបតែចូលរួមជាមួយ អង្គរថាយហ្គឺរ នេះទេ៕
រូបភាព៖ Angkor Tiger Football Club
មតិយោបល់