អ្នកប្រដាល់ក្លឹបសម្បត្តិគុនខ្មែរ ស្រៀង ទិតធិ រំពឹងខ្ពស់ថានឹងអាចឈ្នះអ្នកប្រដាល់ជើងចាស់ ប្រាក់ ស៊ីណាត ក្នុងជំនួបមិត្តភាពនាល្ងាចថ្ងៃទី២៥ ខែកុម្ភៈនេះ នៅទូរទស្សន៍ប៉ុស្តិ៍លេខ៥។
ទិតធិ ដែលទើបប្រឡូកប្រដាល់ថ្មីថ្មោង មានកំណត់ត្រាល្អគួរសម ដោយក្រសោបបានលេខ៣ពាន TV5 Knockout កាលពីប៉ុន្មានខែមុន។ ជំនួបលើកនេះត្រូវបានអ្នកប្រដាល់វ័យក្មេងរូបនេះលើកឡើងថា ជាបទពិសោធន៍មួយដ៏ល្អដែលអាចជួបសិស្សច្បង ហើយតាមរយៈការហ្វឹកហាត់ដិតដល់ គេពិតជាអាចយកឈ្នះបាន។
ចំណែកសិស្សច្បង ស៊ីណាត ត្រូវបានគេមើលឃើញថា គេអ្នកលេងគុនខ្មែរមានក្បាច់ប្រយុទ្ធល្អ កម្លាំងដៃធ្ងន់ ប៉ុន្តែឆាប់អស់ស៊ុស។ កត្តានេះបើគេប្រហែស ហើយទិតធិចេះរក្សាកម្លាំង នោះស៊ីណាតនិងពិបាកចុងទឹកមិនខាន។
ក្រៅពីជំនួបនេះ ក៏មានជំនួបមិត្តភាព៤គូទៀតផងដែរ ដែលចាប់ផ្តើមប្រកួតពីម៉ោង៥ ហើយមានការផ្សាយផ្ទាល់តាមរយៈកញ្ជក់ទូរទស្សន៍ប៉ុស្តិ៍លេខ៥។
មតិយោបល់