ព័ត៌មានកីឡា

Juventus យល់ព្រមលក់ Dybala ឲ្យ Man Utd

បន្ទាប់ពីការតាមប្រមាញ់ជាច្រើនលើកច្រើនសារកន្លងមក ក្រុមសេះបង្កង់ Juventus បានបើកផ្លូវ ក្នុងការលក់ខ្សែប្រយុទ្ធ អាហ្សង់ទីន Paulo Dybala ឲ្យក្រុមបីសាចក្រហម Manchester United ។

បើតាមការចុះផ្សាយរបស់ La Gazetta Dello Sports ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា លោក Beppe Marotta ប្រធានក្លិប Juventus បានយល់ព្រមលក់ Dybala ឲ្យក្រុមបីសាចក្រហម Manchester United ។ លោក Beppe Marotta បាននិយាយថា Dybala នឹងត្រូវលក់ចេញនៅរដូវក្តៅក្រោយនេះ ខណ: Man Utd បានព្យាយាមតាម​ប្រមាញ់កីឡាករអាហ្សង់ទីនរូបនេះ ជាច្រើនលើកជាច្រើនសារមកហើយ។ Juventus នឹងមិនរារាំងដំណើរចង់ចាកចេញរបស់ Dybala ឡើយ ព្រោះថា គាត់ចង់ទៅលេងនៅ Premier League ខ្លាំងណាស់ ជាពិសេស ការផ្លាស់ទៅកាន់ Old Trafford ។

យ៉ាងណាវិញនោះ ប្រធានក្លិប Juventus លោក Beppe Marotta បានបន្ថែមទៀតថា Man Utd ក៍មិនចំណាយតិចដែរ ក្នុងការនាំយក Paulo Dybala នោះ ដែលការចំណាយនេះ នឹងច្រើនជាងការចំណាយក្នុងការនាំយក Paul Pogba កាលពី២ឆ្នាំមុន ទៅទៀត៕

មតិយោបល់