ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៨ នឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៨ នឹងបញ្ជប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ខណៈដែលត្រូវប្រើរូបមន្តថ្មី។
កាលពីរដូវកាលមុន ២០១៧ លីគកំពូលកម្ពុជា តម្រូវឲ្យក្រុមទាំង ១២ ធ្វើការប្រកួតគ្នាចំនួន ២២ សប្តាហ៍ សន្សំពិន្ទុ ស្វែងរកក្រុមដែលនៅលើគេចំនួន ៤ក្រុម មកប្រកួតបន្ត ក្រុមលេខ៤ ប្រកួតជាមួយ ក្រុមលេខ៣ រកអ្នកឈ្នះ ប្រកួតជាមួយ ក្រុមលេខ២ ហើយអ្នកឈ្នះប្រកួតជាមួយក្រុមលេខ១ ដើម្បីរកម្ចាស់ជើងឯក។
សម្រាប់រដូវកាលថ្មី ២០១៨ នៅតែប្រើរូបមន្ត ក្នុងដី ក្រៅដី ដដែល តែមិនស្វែងរក ៤ក្រុមទៀតទេ ពោលគឺក្រុមដែលឈរលេខ១ ក្នុងវគ្គសន្សំពិន្ទុ លើកពានតែម្តង៕
មតិយោបល់