ព័ត៌មានកីឡា

រឿងរ៉ាវនៅលើគ្រែរបស់ Messi ផ្ទុះចេញម្ដងទៀត លើកនេះខ្លាំងជាងលើកមុន

Xoana Gonzalez តារាបង្ហាញម៉ូដអាហ្សង់ទីន ដែលធ្លាប់អះអាងថាបានគេងជាមួយ Lionel Messi កាលពីប៉ុន្មានឆ្នាំមុននោះ បាននិយាយរឿងរ៉ាវអ្វីមួយទៀតហើយ។ ដោយរឿងអ្វីនេះ Xoana និយាយថាគេងជាមួយ Messi ដូចគេងជាមួយសាកសពអីចឹង គ្មានចេះធ្វើអ្វីនោះទេ។

កាលពីឆ្នាំ២០១១ កន្លងទៅ តារាបង្ហាញម៉ូដខាងលើធ្លាប់បញ្ជាក់ថានាងជាមនុស្សស្រី Messi ស្រលាញ់ ហើយធ្លាប់គេងជាមួយគ្នាទៀតផង។ រហូតមកដល់បច្ចុប្បន្ននេះ តារាស្រីខាងលើបាននិយាយរឿងលើគ្រែនេះម្ដងទៀតហើយ ដោយលើកនេះដូចជារាងធ្ងន់បន្ដិច ដោយបញ្ជាក់យ៉ាងច្បាស់ៗតែម្ដង។

2016-03-28_0-1459201791

Xoana បាននិយាយថា៖ “វាច្រើនឆ្នាំហើយ ហើយពេលនោះគាត់ក៏នៅក្មេងដែរ។ ប៉ុន្តែគាត់ដឹងថាគាត់កំពុងធ្វើអ្វី។ គាត់បានឱ្យអង្គរក្សមកហៅខ្ញុំ ហើយយើងបានញ៉ាំអីជាមួយគ្នា បន្ទាប់មកយើងក៏ទៅកន្លែងដែលគាត់ស្នាក់នៅ។ Messi ជា Idol របស់ខ្ញុំ ជារឿងអស្ចារ្យសម្រាប់ខ្ញុំដែលបានគេងជាមួយគាត់ ព្រោះគិតថានឹងអស្ចារ្យដូចនៅលើវាលស្មៅចឹង។ តែចុងបញ្ចប់ ខ្ញុំមានអារម្មណ៍ថាដូចនៅជាមួយសាកសពទៅវិញ”។

យ៉ាងណាមិញ នេះគ្រាន់តែចេញពីភាគីម្ខាងប៉ុណ្ណោះ ខណ:ដែលនរណាក៏ដឹងដែរថា Messi ជាបុរសស្មោះជាមួយសង្សារខ្លាំងណាស់ ហើយបច្ចុប្បន្នពួកគេក៏មានកូន២នាក់ហើយដែរ៕

messi-podcast-960

 

មតិយោបល់